Sririta នាំអូន Kawin រៀនហែលទឹកលើកដំបូង….ប៉ុន្ដែសម្រស់អ្នកម៉ាក់និងឈុតដណ្ដើមការចាប់អារម្មណ៍កូនអស់ហើយ! មានរូបភាព

ប្រើពេលវេលាមិនដល់ 1ឆ្នាំផង ក៏អាចទាក់ទាញយកបេះដូងរបស់ហ្វេនៗ អោយលង់ស្រលាញ់ដកចិត្តមិនរួចបាត់ទៅហើយ សម្រាប់អ្នកកំលោះតូច អូន Kawin កូនប្រុសរបស់ Sririta 

ដោយថ្មីៗនេះ Sririta ក៏បានផុសរូបភាពខណៈពេលកំពុងនាំកូនប្រុសតូច ទៅរៀនហែលទឹកជាលើកដំបូង ទោះបីជាកំលោះតូចមានទឹកមុខដូចជាឆ្ងល់ តែក៏ត្រៀមនិងស៊ូជាមួយនិងម៉ាក់ៗដល់ចប់ ដោយសាម៉ីខ្លួនបានសរសេរឃ្លាថា “រៀនហែលទឹកជាលើកដំបូង ខ្ញុំនៅឆ្ងល់ៗបន្ទិចហើយបទ”

After Footer (Active) - damrei Mr1 Zone2

រឿងនេះក្រៅពី comment សរសើរពីភាពពូកែរបស់អូន Kawin  ហើយ គ្រប់គ្នានៅលួចចាប់អារម្មណ៍ដល់ម៉ាក់ៗដែលអាចបានក្នុងពាក្យតែមួយថា ជាអ្នកម៉ាក់ដែលមានសម្រស់ស្រស់ស្អាតគ្រប់ជ្រុងគ្រប់មុំពិតៗតែម្ដងហើយចា

អត្ថបទដោយ : នីត្តា