Mark ចាប់ដៃជាមួយ Kimberly ដើមឈើស្នេហ៍ 8ឆ្នាំ…..ចេញមុខឆ្លើយតបនិងពត៌មានគូរស្នេហ៍តារានិងរៀបការចុងឆ្នាំនេះ? មានរូបភាព

ទោះបីជាគូរស្នេហ៍ដែលទាក់ទងគ្នាមកយូរឆ្នាំមែនពិត ប៉ុន្ដែទាំង Mark Prin ក៏បានបំពេញបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកមករហូត ជាពិសេសមួយរយៈកន្លងមកនេះ និងឃើញច្បាស់ថាបរិយាកាសជុំៗវិញខ្លួនអ្នកទាំងពីរពេលនេះហ៊ុំព័ទ្ធទៅដោយក្ដីស្រលាញ់កំរិតណា រហូតដល់គ្រប់គ្នាកើតការសង្ស័យថាច្បាស់ជាមានដំណឹងល្អឆាប់ៗនេះហើយ

ជាក់ស្ដែងនៅពេលថ្មីៗនេះ ( 14 វិច្ឆាកា 2021 ) នៅក្នុងកម្មវិធី 3Zap Mark Prin និង Taew Nataporn ចូលរួមជាភ្ញៀវកិត្តយសទាក់ទងនិងរឿងភាគថ្មី ប៉ុន្ដែនៅពេលពិធីករល្បីឈ្មោះ Young Kanchai ដាក់សំនួរមកភ្លាមក៏ធ្វើអោយកំលោះ Mark ដល់ថ្នាក់ទៅមុខលែងរួច ព្រោះសំនួរសួរថា មានពាក្យចរចាមរាមថា ចុងឆ្នាំនវនិងមានគូរស្នេហ៍តារានិងរៀបការ ជាគូររបស់ Mark-Kim មែនឬទេ?

After Footer (Active) - damrei Mr1 Zone2

Mark Prin ឆ្លើយតបវិញយ៉ាងច្បាស់ៗថា មិនមែនទេ ប៉ុន្ដែក៏ចង់អោយមានឆាប់ៗនេះដូចគ្នា ចិត្តវាចង់រៀបការហើយ ព្រោះទាក់ទងគ្នាមកអស់រយៈពេល 8ឆ្នាំហើយ មានឱកាសបាននិយាយរឿងរៀបការជាមួយគ្នាតិចៗហើយក៏ញឹកញាប់ដែរហើយ តែនៅមិនទាន់ច្បាស់លាស់អ្វីដល់ថ្នាក់និង រងចាំចង្វាក់ដែលវាអំណោយផលសិន ដល់ពេលនិងច្បាស់ជាដល់ពេលវេលាពិតប្រាកដ ពេលនេះក៏នៅរីករាយសប្បាយចិត្តជាធម្មតា

កាលពីទៅដើរលេងជាមួយគ្នា Mark ក៏លួចគិតថាចង់សុំ Kim ព្រោះបរិយាកាសគ្រប់យ៉ាងវាល្អទាំងអស់ តែហេតុផលដែលមិនអាចលុតជង្គងសុំរៀបការបាន ព្រោះមានអារម្មណ៍ថាត្រូវសុំចាំបន្ទិចទៀត ដល់ពេលត្រូវសួរថាឆ្នាំមុខអាចនិងទៅរួចដែរទេ Mark  ប្រាប់ថាអោយចាំមើល

ចំណែករឿងរៀបផែនការមានកូន តាំងចិត្តថានិងមានកូនប្រុសតែម្នាក់ក៏គ្រប់គ្រាន់ហើយ សម្រាប់ទំនាក់ទំនងពេលនេះស្ទើរតែមិនមានអ្វីត្រូវកែប្រែគ្នាហើយ ក្រោយៗមកនេះគ្មានឈ្លោះគ្នាសោះឡើយ ម្នាក់ៗសុទ្ធតែមានពេលវេលារបស់ខ្លួនឯងហើយនិងមានពេលវេលាសម្រាប់គ្នាទៅវិញទៅមក

អត្ថបទដោយ : នីត្តា