ជាការពិតណាស់ ថ្មីៗនេះមហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសង្ស័យតារាសម្ដែងថៃលោក Boy Pakorn និងតារាចម្រៀងវ័យក្មេងកញ្ញា fayefayeye មានទំនាក់ទំនងស្នេហានិងគ្នា ក្រោយពេលគ្រប់គ្នាបានឃើញរូបភាពអ្នកទាំងពីរស្និតស្នាលនិងគ្នាជារឿយៗ។
យ៉ាងណាមិញក្រោយពេលបដិសេធចំណងស្នេហ៍នេះមួយរយៈ ស្រាប់តែពេលនេះ តារាប្រុសរូបនេះ ក៏បានដាច់ចិត្តសារភាព និងប្រកាសជាសាធារណៈបែបនេះថា៖
«លោកពិតជាមានទំនាក់ទំនងស្នេហានិងគ្នាពិតមែន ហើយកន្លងមកដែលលោកចេញមុខថាមិនមែន គឺខ្លាចប៉ះពាល់ដល់ខាងស្រី ព្រោះពុំទាន់បានព្រមព្រៀងគ្នាថាគួរតែបើកចំហបែបណា តែពេលនេះព្រមព្រាងគ្នាហើយ ហើយលោក និង គ្រួសារក៏បានជួប និង ស្គាល់គ្នាជាមួយគ្រួសារខាងស្រីហើយដែរ»
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាសប្បាយរីករាយ និងជូនពរឲ្យអ្នកទាំងពីរកាន់តែស្រលាញ់គ្នាខ្លាំងឡើងៗថែមទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះ៖
អត្ថបទដោយ៖ស៊ីវលី