ដៃគូតារាទាំងក្នុងរឿងនិងក្រៅឆាកគូរបស់តួឯកប្រុសលោក Tono Pakin និងតួឯកស្រី Nycha Nuttanicha ស្វីតៗទៀតហើយ ទំនាក់ទំនងយូរឆ្នាំមិនស្រកចុះកាន់តែល្អប្រសើរ ចាស់ទុំពេញចិត្តទៅជួបដល់តាយាយហើយ។
ដោយថ្មីៗនេះលោក Tono បានមកតាមខេត្ដហើយក៏ជាខេត្ដដែលលោកតាលោកយាយរបស់ Nycha រស់នៅ ទើបបានទទួលពាក្យផ្ញើរពីNycha បានប្រាប់ទៅលោក Tono ឲទៅលេងលោកតាលោកយាយនាងផងពេលទៅដល់ ព្រោះនៅក្បែរទីនោះស្រាប់ ផ្ញើរក្ដីនឹករលឹកអោបជំនួសនាងផង។ ធ្វើតាមពាក្យលោក Tono ក៏បានមកលេងផ្ទះតាយាយ Nycha ថែមទាំងទទួលបានការស្វាគមន៍ស្រលាញ់ចូលចិត្តពីចាស់ៗព្រមទាំងថតរូបផ្ញើរឲអ្នកនឹកមើល សម្រាប់គូនេះពាក្យថាចាស់ទុំមិនពេញចិត្តគឺមិនមាននោះឡើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ