បើគិតមកទល់នឹងពេលនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Davikah និងលោក Ter មានទំនាក់ទំនងស្នេហានិងគ្នារយៈពេល៤ឆ្នាំហើយ ហើយស្នេហាអ្នកទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃក៏កាន់តែផ្អែមល្ហែមខ្លាំងឡើងៗផងដែរ។
ជាក់ស្ដែងសម្រាប់ថ្ងៃខួបស្នេហារយៈ៤ឆ្នាំនេះ គ្រប់គ្នាបានឃើញគូស្នេហ៍មួយគូនេះ ដឹកដៃគ្នាទៅជិះទូកលេងកំសាន្ត ទស្សនាទិដ្ឋិភាពនៅទីក្រុងយ៉ាងស្រស់ស្អាត និងបង្ហាញសកម្មភាពស្និតស្នាលគ្នាយ៉ាងផ្អែមល្ហែម ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយរំភើបចិត្តគ្រប់គ្នាទៀតផង។
មិនត្រឹមតែប៉ុនណោះ តារាស្រី Davikah ក៏បានរៀបរាប់សារយ៉ាងខ្លី តែមានន័យយ៉ាងដូច្នេះថា៖
«ពេលវេលាដែលរីករាយបំផុត!»
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី