ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងលោក នី រតនា និងភរិយាកំពុងតែសាងគ្រួសារយ៉ាងមានសុភមង្គល ហើយពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរ តែងតែបង្ហាញភាពផ្អែមល្ហែមនិងគ្នា ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយរំភើបចិត្តយ៉ាងខ្លាំងទៀតផង។
ជាក់ស្ដែងដូចជាកាលពីម្សិលមិញនេះ តារាចម្រៀងប្រុសរូបនេះ ទើបតែបង្ហោះវីដេអូដែលលោកនិងភរិយា បានចាប់ដៃគ្នា Cover ចម្រៀងប្រពៃណីបុរាណឡើងវិញ ដែលមានចំណងជើងថា «អ្នកណាគោះទ្វារ» ស្ដាប់ទៅពិតជាពិរោះ និងសក្ដិសមគ្នាខ្លាំងថែមទៀតផង។
មិនត្រឹមតែប៉ុនណោះ តាមរយៈបទចម្រៀងនោះ មហាជននិងហ្វេនៗជាច្រើនក៏បានកាន់តែសរសើរសមត្ថភាពសិល្បៈរបស់ភរិយាលោក នី រតនា ពិតជាច្រៀងបានពិរោះមិនចាញ់ស្វាមីខ្លួននោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី