ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Min Pechaya បានចែកផ្លូវគ្នាជាមួយនិងគូស្នេហ៍ដែលជាកម្លោះហាយលូអស់រយៈពេល៦ខែមកហើយ។
យ៉ាងណាមិញខណៈរឿងរ៉ាវស្នេហ៍ស្ងប់ស្ងាត់បានមួយរយៈ ស្រាប់តែថ្មីៗនេះ តារាស្រីរូបនេះក៏បានចេញមុខបង្ហើបពីមូលហេតុនៃការបែកបាក់គ្នារបស់នាងនិងអតីតគូស្នេហ៍។ ដោយក្នុងនោះនាងបានរៀបរាប់ថា៖
«មូលហេតុដែលនាងបែកគ្នាជាមួយគូស្នេហ៍ ក៏ព្រោះតែគំនិតអ្នកទាំងពីរផ្ទុយគ្នា មិនអាចបន្តទៅមុខបាន ហើយពេលនេះនាង និង អតីតគូស្នេហ៍ក៏មិនបញ្ហាអ្វី ឬមើលមុខគ្នាមិនត្រូវអ្វីនោះដែរ នាងនៅរាប់អានគ្នាជាធម្មតា ប្រៀបដូចអ្នកស្គាល់គ្នាធម្មតា»
ជាការពិតណាស់ ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសោកស្ដាយ និងមិននឹកស្មានថាស្នេហាតារាស្រីរូបនេះបែកបាក់គ្នាដោយហេតុផលប៉ុន្មានម៉ាត់នេះទាល់តែសោះ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖
អត្ថបទដោយ៖ស៊ីវលី