ស្មានតែបងស្រី! តោះទៅមើលសម្រស់អ្នក​ម៉ាក់​ ជា​ វណ្ណា​រិទ្ធ មានដល់ចៅហើយនៅតែខ្ញង់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ពិធីករសំបូរប្រជាប្រិយភាពកូន២លោក ជា វណ្ណារិទ្ធ ដែលបច្ចុប្បន្ននេះលោកកំពុងតែសាងគ្រួសារយ៉ាងមានសេចក្ដីសុខ ហើយបើនិយាយពីមុខមាត់កូនប្រុសទាំងពីររបស់លោកពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។

យ៉ាងណាមិញថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលឃើញសម្រស់អ្នកម្ដាយជាទីស្រលាញ់របស់លោក ពិតជានៅស្រស់ស្អាត និងក្មេងជាងវ័យខ្លាំងណាស់ ខណៈដែលបច្ចុប្បន្ននេះមានចៅធំៗច្រើនហើយក៏ដោយ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ ហ្វេនៗជាច្រើនក៏បានសរសើរអ្នកម្ដាយពិធីកររូបនេះ ពិតជាពូកែថែរក្សាសម្រស់ នៅតែក្មេងជាងវ័យ សូម្បីតែថតរូបជាមួយកូនប្រុស មើលសឹងតែស្មានថាជាបងស្រីទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ជា វណ្ណារិទ្ធនិងម្ដាយ

អត្ថបទដោយ៖ស៊ីវលី