បើផ្អែមល្ហែមម្លឹងៗអ្នកគាំទ្រណាទ្រាំបាន! Mai-Ter ចុះទូកស្វីតបន្ដមានវគ្គរ៉ូមែនទិចជាច្រើនសន្លឹក! មានរូបភាព
ស្កសុំចុះចាញ់មែនទែនហើយ សម្រាប់គូរស្នេហ៍តារាយ៉ាង Mai Davika ជាមួយនិងតួឯកប្រុសអារម្មណ៍យ៉ាង Ter chantwit ក្រោយពីទើបនិងផុសរូបគូរក្នុងថ្ងៃគម្រប់ខួបស្នេហាបាន 4ឆ្នាំកាលពីថ្ងៃទី 16 វិច្ឆកាថ្មីៗនេះ
ជាក់ស្ដែង Mai-Ter ផ្អែមល្ហែមមិនទាន់គ្រប់គ្រាន់ ជះស្នេហាដាក់គ្នាទៅវិញទៅមកជាមួយនិងរូបថតជាច្រើនសន្លឹក នាំគ្នាទៅមើលទេសភាពក្រោយមកក៏ចុះទូកមើលទេសភាពមាត់ទន្លេរចៅព្រះយ៉ានាពេលល្ងាច ដោយខាងស្រីបានផុសរូបភាពព្រមអមជាមួយនិងឃ្លាខ្លីៗថា “#tmanv” និងថេកឈ្មោះសង្សាច្បាស់ៗទៀត
ប៉ុន្ដែរូបភាពនិងពិតជាស្វីតលើសពីការបរិយាពិតមែន ខណៈពេលដែលខាង Mai អោនខ្លួនចុះ ព្រមជាមួយនិងបាច់ផ្កាពណ៌ខ្ចីស្រទន់ដ៏ធំដែលខាងប្រុសជូន និងវគ្គសម្លឹងមើលភ្នែកគ្នាទៀត ចំណែកឯខាងប្រុសវិញក៏មិនភ្លេចបន្ថែមភាពផ្អែមល្ហែមដោយឃ្លាថា “Happiest moment #tmanv”
អាចនិយាយបានថា Mai-Ter ផ្អែមល្ហែមតែពីរនាក់មែនពិតប៉ុន្ដែអ្នកលើសជាតិស្ករច្រើនណាស់
អត្ថបទដោយ : នីត្តា