James Jirayu បញ្ចាប់រឿងដ្រាម៉ាការរិះគន់ជាមួយ Toey Jarinporn រឿងស្និតស្នាលគ្នាខ្លាំងពេកដល់ថ្នាក់អ្នកគាំទ្រយល់ច្រលំថា…..! មានរូបភាព
ក្លាយទៅជារឿងរិះគន់ភ្លាមៗដោយមិនបានត្រៀមខ្លួន សម្រាប់ករណីរបស់តារាស្រី Toey Jarinporn ដែលបានចេញមកផុសរូបភាពហើយនិងវីដេអូប្រលែងលេងជាមួយតារាប្រុសកំលោះ James Jirayu យ៉ាងស្និតស្នាល មានទាំងវគ្គញ៉ោះបង្អាប់គ្នាទៅវិញទៅមក រហូតធ្វើអោយមានការពេញចិត្តពីអ្នកគាំទ្រហើយនាំគ្នាចូលទៅ comment ថា គូរនេះគួអោយស្រលាញ់ណាស់ មើលទៅសមគ្នា អ្នកខ្លះទៀតចាំគូរអោយអ្នកទាំងពីរចង់អោយក្លាយជាសង្សាគ្នាពិតមែន
តែក៏មានអ្នកគាំទ្រខ្លះទៀតចូលទៅ comment តតាំងវិញ ព្រោះមើលឃើញថាកំលោះ James មានសង្សារួចទៅហើយ ចង់ comment អ្វីសូមអោយផ្ដល់កិត្តយសដល់ម្ខាងទៀតផង អាណិតសង្សាពិតប្រាកដរបស់គេផង គាត់បានថេកឈ្មោះសង្សារបស់ James ក្នុងផុសប៉ុណ្ណឹងហើយ នៅឆ្លៀតមកចាប់ជល់ចង់អោយក្លាយជាសង្សានិងគ្នាទៀត មិនមានមារយាទសោះ ឆ្លើយឆ្លងទៅវិញទៅមកយ៉ាងក្ដៅករគុកដូចភ្លើងឆេះ
ជាក់ស្ដែង (15 វិច្ឆកា 2021) កំលោះ James ក៏បានចេញមកបើកចិត្តនិងយាយដល់វីដេអូដ្រាម៉ាខាងលើតាមរយៈកម្មវិធី NineEntertain ថា វីដេអូនិងមិនមានអ្វីទេ ទៅញុំាបាយជាមួយគ្នា ដោយខ្លួនឯងផ្ទាល់មិនបានភ្ញាក់ផ្អើលអ្វីចំពោះរឿងនេះនោះទេ ព្រោះខ្លួនមិនបានយល់ឃើញអ្វីច្រើននោះទេ នេះជាពេលដែលត្រលប់មកធ្វើការងារវិញ ទើបដឹងត្រឹមថាមានរឿងរ៉ាវដ្រាម៉ារិះគន់ ប៉ុន្ដែមិនបានចូលទៅមើលរឿងលំអិតនោះទេ
សួរថាគិតច្រើនទេ ឃើញថាជាការគិតមនុស្សម្នាក់ៗ ទើបការយល់ឃើញការគិតឃើញខុសៗគ្នាទើបមិនមានបញ្ហា ប្រសិនបើថាចាប់គូរក៏ល្អ ព្រោះតិចទៀតនិងមានរឿងគូរជាមួយគ្នាហើយ អាចចាប់គូរបានពេញទំហឹង ព្រោះវាជារឿងការសម្ដែង និងបានធ្វើអោយរឿងកាន់តែពេញនិយមខ្លាំងឡើង
អត្ថបទដោយ : នីត្តា