Knot Witsarut រូបភាពថតគូរជាមួយអូន Phayu លេងព្រិលជាមួយគ្នាមែនពិតតែ Caption បង្អាប់កូនឡើងស្ពឹកមុខតែម្ដងហើយ! មានរូបភាព

លើកទាំងគ្រួសារទៅដើរលេងស្រូបយកខ្យល់អាកាសត្រជាក់ៗនារដូវរងាឯប្រទេសស្វីស សម្រាប់គ្រួសាររបស់តារាជួរមុខយ៉ាង Chompoo Araya មានទាំងរូបភាពគួអោយស្រលាញ់ៗមកផ្ញើរអោយហ្វេនៗបានមើលនិងតាមដានជាប់ៗគ្នាទៀតផង

ហើយជាក់ស្ដែងខាងលោកប៉ារូបសង្ហា Knot Witsarut  ក៏បានផុសរូបថតគូរជាមួយនិងកូនប្រុស Shayfa-Phayu ដែលកំពុងរីករាយជាមួយនិងការលេងព្រិលយ៉ាងសប្បាយរីករាយបំផុត ប៉ុន្ដែអ្វីដែលធ្វើអោយគ្រប់គ្នាបើកភ្នែកធំៗនោះគឺរូបភាពគូរជាមួយកូនប្រុស Phayu ពីខាងក្រោយមានផ្ទៃមុខមិនសូវជាល្អប៉ុន្មានទេ ប្រហែលជារងារពេក ទើបធ្វើអោយលោកប៉ាទ្រាំនិងសរសេរឃ្លាបង្អាប់មិនបានថា “Yu លែងចង់លេងទៀតហើយ….Yu ខ្លាច..”

After Footer (Active) - damrei Mr1 Zone2

រឿងនេះក្រៅពីអ្នកគាំទ្រញញឹមតាមគ្នាចំពោះការបង្អាប់របស់ប៉ាហើយ គ្រប់គ្នានៅបង្ហាញការយល់ឃើញក្នុងន័យតែមួយទៀតថា រូបភាពមួយសន្លឹកនេះ លោកប៉ាសង្ហាខ្លាំងណាស់

អត្ថបទដោយ : នីត្តា