មុខសុទ្ធអស់ប៉ុណ្ណឹងហើយ តួឯកស្រីនាង Nune បង្ហាញសម្រស់មុខនាព្រឹកព្រលឹមកំពុងដោះធ្មេញ!!

គ្មានផាត់ម្សៅថែមបន្ដិចទេ តារាសម្ដែងស្រីជើងចាស់តួឯកស្រីសម្រស់ចាំក្នុងសិល្បៈថៃនាង Nune Woranuch បង្ហោះរូបលេងនាពេលព្រឹកព្រលឹមមុខក៏មិនទាន់លុប កំពុងតែដុសធ្មេញសម្រស់ស្បែកបានប៉ុណ្ណឹង។

សម្រស់ស្បែកមុខនាពេលព្រឹកព្រលឹមបែបនេះរបស់តួឯកស្រីនាង Nune ពិតជាធ្វើឲអ្នកគាំទ្រស្រីៗជាច្រើនប្រាថ្នាចង់បាន។ ហើយក៏មានអ្នកចូលមក Comment សសើរពីសម្រស់មុខសុទ្ធមុខមាត់មិនផាត់ម្សៅថែមក្រែមតុបតែងរបស់តារាស្រីនាង Nune ជាច្រើនផងដែរថាមិនប្លែកឡើយដែលរូបនាងនៅតែកាន់តែតំណែងតួឯកស្រីបានយូរឆ្នាំនិងនៅតែល្បីល្បាញមានរឿងសម្ដែងជាច្រើនក្នុងពេលបច្ចុប្បន្ននេះទោះអាយុរចូល៤១ហើយក្ដី ព្រោះសម្រស់ស្បែករបស់នាងមិនចាញ់តារាស្រីជំនាន់ក្រោយក្មេងៗនោះឡើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ