ចេញហើយវីដេអូ Trailer រឿងភាគត្រៀមចាក់បញ្ចាំងថ្មីរបស់កូរ៉េខាងត្បូង សម្ដែងដោយអាយដលស្រី Jisoo សមាជិកក្រុម Blackpink ជាតួឯកស្រីនិងតារាសម្ដែងប្រុសលោក Jung Hae-in ជាតួឯកប្រុសក្នុងរឿងនេះ។
ដោយរឿងភាគមួយនេះមានចំណងជើងថា Snowdrop ជារឿងរ៉ាវស្នេហាលាយឡំ ភាពកំប្លែង កំសត់ រ៉ូមែនទិកនិងមានព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដកើតឡើងពិតក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រោយមានការប្រកាសរើសតួនិងការថតជិតពីរឆ្នាំកន្លងមកនេះ ពេលនេះសាច់រឿងមួយនេះបានត្រៀមនឹងចាក់បញ្ចាំងឲអ្នកគាំទ្របានទស្សនាហើយ។ ខាងក្រោមនេះជាឈុតខ្លីៗរបស់រឿងភាគនេះដែលខាងទូរទស្សន៍បានចាក់ផ្សាយ តោះមកមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ