ជាតារាស្រីល្បីឈ្មោះម្នាក់ទៀតក្នុងសិល្បៈយូរអង្វែង សម្រាប់តួឯកស្រីស្អាតអ្នកម៉ាក់កូនបីយ៉ាង Chompoo Araya ទោះជាពេលនេះមិនសូវជាទទួលថតរឿង ប៉ុន្ដែក៏នៅមានហ្វេនៗតាមតាននិងគាំទ្រជានិច្ច ហើយនៅតាមដានរឿងជីវិតគ្រួសារដែលពេលនេះសាម៉ីខ្លួនកំពុងពរពោះកូនទីបីហើយ
ហើយជាក់ស្ដែងក្នុងពេលថ្មីៗនេះ ក្នុងកម្មវិធី 3Zap ដែលកញ្ញា Dew Arisara ជាភ្ញៀវអញ្ជើញ ហើយបាននិយាយពីរឿងស្នេហាជាមួយកំលោះនិងគម្រោងរៀបការនាពេលអនាគតថានៅមិនទាន់ត្រៀមរៀបការ ឬក៏ព្រមលះបង់មានកូននោះទេ ខាងឯ Chompoo ក៏បានផ្ដល់គំនិតមកថា បើមានលឿនក៏ទទួលបានលឿន ដូចខ្លួនឯងពេលនេះមានកូនទី 3 ក្នុងអាយុ 40 ក៏កើតការច្រណែនចំពោះអ្នកដែលគេមានកូនលឿនៗ ចាំអោយមានត្រៀមគ្រប់យ៉ាងមិនមាននោះទេ ប៉ុន្ដែជឿថ្ងៃនិងមកដល់ Dew និងអាចធ្វើបាន ហើយឆ្លងផុតបានស្រាប់ទៅហើយ
យើងចង់ប្រាប់ថាអ្វីៗក្នុងលោកនេះដែល Dew គិតថាជាក្ដីសុខ ឬគិតថាជាសេរីភាព ឯករាជ្យភាព មិនថាចង់គិតហៅយ៉ាងម៉េច វាគ្មានអ្វីប្រៀបស្មើនិងកូន ទឹកភ្នែកចង់ស្រក់ចុះហើយអ្នកពោះធំ Sensitive ពេលមានកូនតើនរណានិយាយដើមនរណា នរណារិះគន់អ្វីក៏ដោយ តែវាមិនមានអ្វីដែលសំខាន់ស្មើកូនទៀតហើយ នេះគឺជាជីវិតពិតគឺក្ដីសុខពិត វត្ថុអ្វីក៏ប្រៀបមិនបានដែរ ទឹកភ្នែករលើងរលោងទាំង Young Kanchai និង Aff Thaksorn សុទ្ធតែយល់ឃើញបែបនិង
អត្ថបទដោយ : នីត្តា