ដឹងហើយ! នេះជាមូលហេតុ Jes និង Vill Wannarot មិនសូវបង្ហាញភាពស្និតស្នាលក្នុងបណ្ដាញសង្គម!

បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃលោក Jes Jespipat និង តារាស្រីស្រស់ Vill Wannarot មានទំនាក់ទំនងស្នេហានិងគ្នាអស់រយៈពេលជាង៣ឆ្នាំហើយ ហើយចំណងស្នេហ៍ក៏កាន់តែផ្អែមល្ហែមខ្លាំងឡើងៗផងដែរ។

យ៉ាងណាមិញដោយសារតែកន្លងមក គូស្នេហ៍មួយគូនេះពុំសូវដែលបង្ហាញភាពផ្អែមល្ហែម និងគ្នាក្នុងបណ្ដាញសង្គម ក៏បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបញ្ចេញមតិ ពីចំណងស្នេហ៍អ្នកទាំងពីរផ្សេងៗគ្នាជាច្រើនថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងថ្មីៗនេះ តារាប្រុស Jes ក៏បានចេញមុខនិយាយនិងបកស្រាយនៅក្នុងកិច្ចសម្ភាសន៍យ៉ាងដូច្នេះថា៖

«ថ្វីត្បិតលោក និង សង្សារមិនសូវបង្ហាញ ភាពផ្អែមល្អែមនិងគ្នាលើបណ្ដាញសង្គមមានន័យថា សម្ព័ន្ធភាពស្នេហាប្រេះឆានោះទេ ហើយក៏ពុំចាំបាច់ថាពេលនៅជាមួយគ្នាត្រូវបង្ហាញប្រាប់គេថា នៅជាមួយគ្នារាល់ពេលនោះដែរ»

ក្រោយពេលលឺបែបនេះហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងអស់ការសង្ស័យ ហើយថែមទាំងកាន់តែដឹងថាចំណងស្នេហ៍អ្នកទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ថ្វីត្បិតតែអ្នកទាំងពីរមិនសូវបង្ហាញក៏ពិតមែន៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី