ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នាពេលនេះសុំឱ្យអ្នកកើតឆ្នាំកណ្តុរចេះប្រើពេលវេលាល្អក្នុងអំឡុងខែវិច្ឆិកានេះ ចេះចាត់ចែងការងារចាស់ ឬ កិច្ចការងារដែលនៅសេសសល់ពីមុនមកពីព្រោះថាឆ្លងដល់ខែក្រោយនឹងមានបញ្ហាច្រើនទៀតដែលត្រូវឆ្លងកាត់ធ្វើ។នៅថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារឬសម្រេចចិត្តរឿងអ្វីមួយសំខាន់ផង។អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសម ម្ល៉ោះហើយជាឱកាសការបណ្តាក់ទុនឬធ្វើអ្វីមួយព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្តអញ្ចឹងដែរ។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃហើយ៕
ឆ្នាំ្ឆឆ្លូវ
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយរាល់ការធ្វើអ្វីមួយតែងអាចទម្លុះទម្លាយនិងជោគជ័យត្រឡប់មកវិញគ្រាន់គាប់ចិត្ត។ទាំងស្ត្រីបុរសផ្តល់ផលល្អក្នុងការបំពេញការងារនិងក្រៅពីនេះចៅហ្វាយនាយតែងមានអាណិតស្រឡាញ់ពេញចិត្តជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសម ម្ល៉ោះហើយជាឱកាសការបណ្តាក់ទុនឬធ្វើអ្វីមួយព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្តជានិច្ច។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំតែងមានភេទផ្ទុយគ្នាមកទំនាក់ទំនងហើយរយៈពេល១-២នេះលោកអ្នកអាចជួបស្នេហ៍ពិតថែមទៀត៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកមិនសូវគាប់ប្រសើរប៉ុន្មានទេ ព្រោះថាពេលខ្លះមិត្តអាចក្លាយជាសត្រូវ មនុស្សល្អប្រែជាអាក្រក់ឡើងមក។ការប្រកបការងារលោកអ្នកឱ្យប្រយ័ត្នកើតជម្លោះវិវាទជាមួយក្រុមមនុស្សភេទផ្ទុយគ្នាតែម្តង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនសូវសមដូចប្រកបប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការនឿយណាយនិងប្រឆាំងគ្នាច្រើនសព្វមួយដង៕
ឆ្នាំថោះ
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាអារម្មណ៍ដែលនាំកើតនូវរឿងរាវជម្លោះវិវាទជាមួយអ្នកដទៃដោយប្រការណាមួយ។ការប្រកបការងារលោកអ្នកគប្បីប្រយ័ត្នប្រយែងក្រុមមនុស្សពីព្រោះថាងាយបង្កបញ្ហាមកឱ្យជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។ សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ថ្ងៃនេះលោកអ្នកកើតឆ្នាំរោងពេលវេលាល្អសម្រាប់លោកអ្នកធ្វើអ្វីមួយគឺស្ថិតនៅម៉ោង ៧,០0-៨,៥៩វិនាទី និងពេលវេលាល្អមួយទៀតគឺម៉ោង ៣,០០-៤,៥៩វិនាទី។ការប្រកបការងារមានភាពសុខដុមនិងក្រុមមនុស្សក៏ជួយជ្រោមជ្រែងច្រើនផង។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេគឺទទួលរងការប៉ះទង្គិចពាក្យសម្តីជាមួយក្រុមមនុស្សទាំងនៅក្បែរខ្លួនឬសូម្បីតែពីចម្ងាយក្តី។សម្រាប់ការប្រកបការងារវិញមានការរកាំចិត្តច្រើន ម្ល៉ោះហើយទាល់តែចេះអត់ធ្មត់ក្នុងកិច្ចការងារបន្តិចទើបឆ្លងផុតផលលំបាកទាំងពួងទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើនប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។ រីឯសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តចង់ងាករេប្រយ័ត្នកើតជាជម្លោះវិវាទហើយនាំសោកស្តាយនៅពេលក្រោយ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះបើមានបញ្ហាអ្វីលោកអ្នកមិនត្រូវធ្វេសប្រហែសឡើយ ត្រូវប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ណាមួយឈានចូលកើត។ការប្រកបការងារឱ្យប្រយ័ត្នប្រយែងរឿងប្រាក់កាសនិងបញ្ហាចាញ់ប្រៀបគេដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនអ្វីមួយដោយមិនបានមើលមុខក្រោយឡើយប្រយ័ត្នត្រូវខាតបង់អស់ទ្រព្យពីខ្លួន។
សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយនាំកើតតែបញ្ហាល្អក់កករដាក់គ្នាប៉ុណ្ណោះ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកចូរប្រយ័ត្នកូនតូចៗឬមនុស្សចាស់កើតរោគជំងឺឬរអិលដៃជើងធ្លាក់ចុះពីទីខ្ពស់ទាបដោយប្រការណាមួយ។ដំណើរជីវិតរបស់លោកអ្នកក្នុងថ្ងៃនេះងាយកើតភាពប្រទាំងប្រទើសនិងរឿងរាវជម្លោះវិវាទជាមួយអ្នកដទៃណាស់ ដូចនេះគប្បីធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាណាមួយចោទឡើងនាំត្រូវឈឺក្បាល។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលខ្លះៗគ្រាន់ជាទីពេញចិត្តផង ហើយក្រៅពីនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរក៏ជាពេលវេលាល្អដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខលឿនតែប្រយ័ត្នការថយក្រោយនោះក៏លឿនជាងសព្វមួយដង៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ក្នុងខែវិច្ឆិកានេះដោយសារដួងរាសីស្រុតចុះធ្វើឱ្យលោកអ្នកទទួលរងផលលំបាកច្រើន ប៉ុន្តែយ៉ាងណាក្នុងខែធ្នូខាងមុខដួងរាសីខែឡើងខ្ពស់ធ្វើឱ្យដំណើរជីវិតគាប់ប្រសើរឡើងវិញ ។ទាំងស្ត្រីបុរសក្នុងថ្ងៃនេះបើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំរកា
រាសីស្រុតចុះ។ការរស់នៅក្នុងផ្ទះសម្បែងស្ត្រីមេផ្ទះមិនត្រូវមាត់រអ៊ូរទាំច្រើនឡើយព្រោះងាយកើតបញ្ហាចម្រូងចម្រាសជាមួយស្វាមីនាំមានរឿងរាវមិនចេះចប់ មិនចេះហើយ ។នៅថ្ងៃនេះមិនផ្តល់់ផលល្អសម្រាប់លោកអ្នកប្រកបការងារណាដែលសំខាន់ ឬបើប្រកបការងារខាងក្រៅព្រោះតែងតែងរាំងស្ទះ និងពិសេសងាយបាត់បង់ថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់ប្រសើរជាងមុន ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕
ឆ្នាំច
រាសីល្អជាមធ្យម។ថ្ងៃនេះបើធ្វើអ្វីមួយចូរប្រយ័ត្នធ្លាក់ចូលក្នុងឧបាយកលរបស់ក្រុមមនុស្សអមិត្ត ហើយដាច់ខាតមិនត្រូវខឹងច្រឡោតឡើយត្រូវដោះស្រាយតាមសន្តិវិធីទើបប្រសើរ។ចំណែការប្រកបការងារវិញឃើញថាមិនមានអ្វីប៉ះពាល់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទោះបីធ្វើអ្វីក៏ដោយ លោកអ្នក មិនត្រូវមានក្តីសង្ឃឹមឱ្យខ្លាំងក្លាពេកដែរ ព្រោះថាផលអាក្រក់ៗនោះក៏មានតាមជាប់មួយចំនួនដែលនាំពិបាកឆ្លងកាត់ណាស់។លោកអ្នកកើតមានបញ្ហាយាយី ពិសេសការងារជួបរឿងខ្វាយខ្វល់ច្រើនតែយ៉ាងណាក៏មិនជួបព្យុះភ្លៀងរហូតស្រាយមិនចេញនោះដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕