សុខៗផ្ទុះការសង្ស័យថាគូស្នេហ៍តារាប្រុស Weir និងតារាស្រី Bella បែកគ្នាព្រោះហេតុផលទាំងនេះ!

មហាជនជាច្រើនតែងតែបានឃើញពីភាពផ្អែមល្ហែមរបស់គូស្នេហ៍តារាប្រុសស្រី Weir និង Bella ជាច្រើនកន្លងមកនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ ហើយចំណងស្នេហ៍អ្នកទាំងពីរដែលបានសាងរួមគ្នាអស់រយៈពេលប្រមាណ ៩ឆ្នាំមកហើយ។

មានអ្នកគាំទ្រជាច្រើនសង្ឃឹមថាគូស្នេហ៍តារាប្រុសស្រីមួយគូនេះ និងមានគំរោងកាន់ដៃគ្នាចូលរោងមង្គលក្នុងពេលឆាប់ៗ និងចង់ឃើញតារាក្នុងចិត្តរបស់គេសាងគ្រួសារដ៏មានសុភមង្គលមួយ។

After Footer (Active) - damrei Mr1 Zone2

ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះមានពាក្យចចាមអារាម និងមានការសង្ស័យថាគូស្នេហ៍តារាមួយគូនេះបែកគ្នាដោយលើកហេតុផលទាំងនេះមកថា ពួកគេតែងតែបង្ហាញនូវរូបថតគូក៏ដូចជាបង្ហាញនូវភាពផ្អែមល្ហែមជាច្រើននៅបណ្តាញសង្គមរបស់ពួកគេ ប៉ុន្តែមួយរយៈក្រោយនេះបែរជាមិនដែលឃើញមានរូបថតជាមួយគ្នាទាល់តែសោះ។ ហេតុផលមួយទៀតគឺ តារាស្រីបានចូលរួមក្នុងថ្ងៃបណ្តែតប្រទីតជាមួយគ្រួសារ ដោយមិនមានវត្តមានរបស់តារាប្រុស Weir ចូលរួមជាមួយ។

សម្រាប់ការសង្ស័យនេះគឺគ្រាន់តែជាមតិលើកឡើងរបស់ហ្វេនមួយចំនួនតែប៉ុណ្ណោះ រីឯការពិតយ៉ាងណានោះគឺត្រូវរង់ចាំអ្នកទាំងពីរជាអ្នកបកស្រាយប្រាប់៕