តារាប្រុសស្រី AlekនិងBow មិនទាន់ប្រកាសចំណងស្នេហាទេតែមានរូបភាពស្វីតមកទៀតហើយ!!

ឬគូនេះជាគូស្នេហ៍ពិត? តួឯកប្រុសលោក Alek Teeradetch និងតួឯកស្រីនាង Bow Maylada ធ្វើឲមិត្តអ្នកគាំទ្រសង្ស័យខ្លាំងទៀតហើយពីទំនាក់ទំនងរបស់អ្នកទាំងពីរ ក្រោយឃើញរូបភាពណាត់ជួបគ្នាញុាំអាហារម្ដងទៀតរបស់អ្នកទាំងពីរ។

ដោយលោក Alek និង Bow ថ្មីៗនេះកំពុងតែមានពត៌មានលេចលឺថាចាប់ផ្ដើមចំណងស្នេហាជាមួយគ្នា តែរឿងនេះមិនមានការប្រកាសពីទំនាក់ទំនងស្នេហាឲពិតប្រាកដនោះឡើយបានត្រឹមតែជាពត៌មាននិងការចាប់គូឲពីអ្នកគាំទ្រនៅឡើយ។ យ៉ាងណាក៏ដោយគូនេះទោះបីជាមានពត៌មានបែបនេះហើយក្ដីក៏មិនបានធ្វើខ្លួនឲឃ្លាតឆ្ងាយពីគ្នានោះឡើយរឹតបង្ហាញភាពជិតស្និទ្ធមានការទៅដើរលេងញុាំអាហារជាមួយគ្នា ហើយចុងក្រោយនេះក៏មានថតរូបនៅហាងអាហារតែមួយទៀតរឹតធ្វើឲគេសង្ស័យថាគូនេះជាគូស្នេហ៍តារាថ្មីក្នុងសិល្បៈថៃហើយ នៅឡើយតែចាំចម្លើយឆ្លើយប្រាប់ពីអ្នកទាំងពីរដោយផ្ទាល់ថែមទៀត។

After Footer (Active) - damrei Mr1 Zone2

ប្រភព​៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ