Mint Chalida មហាព្រួយបារម្ភក្រោយពី PhuPha ចូលមន្ទីរពេទ្យជាបន្ទាន់ព្រោះតែជួបគ្រោះថ្នាក់ខណៈពេលលេង…..! មានរូបភាព

ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងតែម្ដង ក្រោយពីតារាសម្ដែងស្រី Mint Chalida បានផុសរូបភាពរបស់សង្សាកំលោះ Phupha Techanarong នៅក្នុង IG story ជារូបភាពដែលខាងប្រុសកំពុងគេងនៅលើគ្រែអ្នកជំងឺ ដែលត្រូវបានបញ្ជូនមកមន្ទឺរពេទ្យជាបន្ទាន់

ក្រោយពីនិងមក Mint បានសរសេរជាឃ្លារៀបរាប់ប្រាប់ថាជាគ្រោះថ្នាក់ដែលកើតឡើងខណៈពេលលេងកីឡាវាយកូនបាល់ “tennis ជាមូលហេតុ ធ្វើអោយចង់គាំងបេះដូងទៅហើយ” ចំណែកឯខាងប្រុស បានសរសេរឆ្លើយតបនិងមិត្តៗគ្រប់គ្នាអោយបាត់បារម្ភថាខ្លួនមិនអីខ្លាំងនោះទេ ព្រមទាំងប្រាប់ថាពេលនេះជាសះស្បើយហើយ

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែមើលតាមទឹកមុខនិងក្រសែភ្នែករបស់ Mint ពេលនៅក្បែរគ្រែអ្នកជម្ងឺអាចមើលដឹងបានថាក្ដីស្រលាញ់និងការព្រួយបារម្ភខ្លាំងប៉ុណ្ណារ

អត្ថបទដោយ : នីត្តា