ជាការពិតណាស់ រយៈពេល៣ខែហើយ ដែលតារាសម្ដែងថៃស្រី Due Arisara បានចំណាយពេលវេលាដ៏មានក្ដីសុខដើរកំសាន្តជាមួយនិងគូស្នេហ៍នៅក្រៅប្រទេសជាច្រើនកន្លែងផងដែរ។
យ៉ាងណាមិញ ក្រោយពេលបញ្ចប់ដំណើរកំសាន្តមួយនេះ ឆ្លៀតក្នុងកម្មវិធីផ្ដល់បទសម្ភាសន៍មួយ តារាស្រីរូបនេះក៏បង្ហើបប្រាប់ពិធីករពីថ្លៃចាយវាយក្នុងដំណើរកំសាន្តរបស់នាងនិងគូស្នេហ៍ ចំណាយអស់រហូតដល់ជាង ១០ លានបាត (ប្រហែល ៣០ ម៉ឺនដុល្លារ) តែលុយទាំងនេះក៏មានចំណែកនាងជាច្រើនក្នុងនោះផងដែរ។
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាគូស្នេហ៍ហាយសូតារាស្រីរូបនេះ បានចំណាយលុយជាច្រើនជាមួយនាង ក្នុងដំណើរកំសាន្តមួយនេះនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី