មើលសម្រស់អ្នកម្ដាយកូន១គេផង! ឱក សុគន្ធកញ្ញា បង្ហាញភាពសុិចសុីវាលខ្នងឡើងស្អាត!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បច្ចុប្បន្ននេះតារាចម្រៀង ឳក សុគន្ធកញ្ញា កំពុងតែសាងគ្រួសារយ៉ាងមានក្ដីសុខ ហើយបើនិយាយពីរូបសម្រស់វិញកាន់តែស្រស់ស្អាតឡើងៗ មិនចាញ់ក្រមុំៗនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ ជាមួយរូបភាពប៉ុន្មានសន្លឹក ជាមួយស្ទាយ៍លេងខ្លួនបែបសុិចសុី បញ្ចេញសាច់វាលខ្នង និងអមជាមួយស្ទាយ៍ផាត់មុខយ៉ាងស្រស់ស្អាត មើលទៅពិតជាប្លែកភ្នែកខ្លាំងមែនទែន។

After Footer (Active) - damrei Mr1 Zone2

តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនក៏កាន់តែសរសើរសម្រស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាតខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីបច្ចុប្បន្នមានកូនប្រុសម្នាក់ហើយក៏ពិតមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី