ធំប្រណិតណាស់ តោះមកស្គាល់គេហដ្ឋានគូស្នេហ៍តារាLouisនិងNoon ទំហំនេះសង់មកមិនមែនសម្រាប់នៅតែពីរ!!

ធំស្រស់ស្អាតប្រណិតគ្រប់កន្លែង កម្រងរូបភាពទិដ្ឋភាពគេហដ្ឋានពិតរបស់គូស្នេហ៍តារាល្បីគូរបស់តារាប្រុសលោក Louis Scott និងតារាស្រីនាង Noon Ramida ដែលបានសាងសង់រួចនិងចូលមករស់នៅយ៉ាងកក់ក្ដៅជាមួយគ្នាក្រោយរៀបការ។

ទាំងគូជាគូស្នេហ៍តារាមួយគូដែលស្រលាញ់គ្នាយូរអង្វែងមកជាង១០ឆ្នាំហើយ និងបានសម្រេចចិត្តចូលពិធីមង្គលការកាលពីខែមីនា ឆ្នាំ២០២០ ដោយពិធីរៀបចំមិនធំអញ្ជើញភ្ញៀវជិតស្និទ្ធចូលរួមត្រឹម៦០នាក់ ថែមមិនយកថ្លៃផ្ទះទៀតគឺសន្យាមើលថែគ្នាដោយចិត្តនឹងចិត្ត។ ក្រោយរៀបការទាំងគូក៏បានចួលរួមគ្នាទិញផ្ទះដ៏ស្រស់ស្អាតមួយខ្នងនេះធ្វើការតុបតែងតាមបែបដែលចូលចិត្ត។ ហើយអ្នកទាំងពីរធ្វើផ្ទះដ៏ធំស្រស់ស្អាតនេះរស់នៅ ក៏មានគម្រោងទុកឲកូនបានរស់នៅធំទូលាយផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ