សុំរៀបការហើយ? Nadech ត្រលប់ទៅមើលរូបភាពគូរជាមួយ Yaya ចាប់អារម្មណ៍ឃើញថាពាក់ចិញ្ចៀនដៃនាងព្រមទាំងមានឃ្លាថា….! មានរូបភាព
Nadech ត្រលប់ទៅមើលរូបភាពគូរជាមួយម្ចាស់ចិត្ត Yaya Urassaya ហ្វេនៗអ្នកគាំទ្រស្រែស្ទើរបែក IG ព្រោះតែចាប់អារម្មណ៍ខាងថាខាងស្រីមានពាក់ចិញ្ចៀនដៃនាងរួចហើយ ថែមទាំងមានឃ្លាប្លែកទៀត
ជារូបភាពគូរដ៏ផ្អែមល្ហែមនិងត្រូវចិត្តអ្នកគាំទ្រជាខ្លាំង អោយតែផុសមកពេលណាក៏ធ្វើអោយគ្រប់គ្នាញញឹមប៉ោងថ្ពាល់ដែរ សម្រាប់គូរស្នេហ៍របស់តារាប្រុសរូបសង្ហា Nadech Kukimi និងតារាស្រីរូបស្រស់ Yaya Urassaya ហើយថ្មីៗនេះក៏បានធ្វើអោយអ្នកគាំទ្រញញឹមមានសង្ឃឹម នៅខាងប្រុសសុំបង្អួតរូបភាពស្វីតៗនៅក្នុង IG ដោយការផុសរូបគូរ ប៉ុន្ដែអ្វីដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺចិញ្ចៀនដៃនាងរបស់ខាងស្រី រឿងនេះមិត្តៗអ្នកគាំទ្រចូលទៅបង្អាប់ជាបន្ដបន្តាប់
ដោយជាក់ស្ដែង Nadech បានផុសរូបភាពផ្អែមល្ហែមនៅក្នុង IG @kugimiyas ជារូបដែលសាម៉ីខ្លួនអង្គុយញញឹមជាមួយនិងម្ចាស់ចិត្តដែលនៅក្បែរខ្លួន ព្រមជាមួយនិងឃ្លាខ្លីៗមិនដឹងថាចង់មានន័យយ៉ាងម៉ិចថា “ok ណ*” រួមជាមួយនិងរូប emoji បេះដូង
តែអ្វីដែលធ្វើអោយ IG ស្ទើរតែផ្ទុះបែកនោះក៏ព្រោះតែគ្រប់គ្នាបានចាប់អារម្មណ៍ទៅលើចិញ្ចៀនលើដៃ Yaya ហើយក៏ចូលទៅបង្អាប់ជាច្រើនតែម្ដង
អត្ថបទដោយ : នីត្តា