Bow Maylada ផុសស្ទាយអានសៀវភៅនៅក្នុងអាងងូចទឹកប៉ុន្ដែស៊ិចស៊ីខ្លាំងណាស់ជាពិសេស caption ដូចជាចង់…..! មានរូបភាព
ធ្លាក់ខ្លួនក្នុងស្ថានភាពអ្នកមានស្នេហាម្ដងទៀតហើយ សម្រាប់តារាសម្ដែងស្រីវ័យក្មេង Bow Maylada ព្រោះក្រោយពីបានចេញមុខមកទទួលថាកំពុងសិក្សាមើលចិត្តគ្នាជាមួយនិងតួឯកប្រុសអារម្មណ៍ល្អ Alek-Theeradej ក៏មើលទៅដូចជាមានអាការៈវង្វេងស្នេហ៍ខ្លះៗបង្ហាញអោយឃើញច្រើនជាងមុន
ហើយនៅពេលថ្មីៗនេះ Bow បានផុសរូបភាពខ្លួនខណៈពេលកំពុងអានសៀវភៅក្នុងអាងងូចទឹកដោយក្រសែភ្នែកយ៉ាងទាក់ទាញស៊ិចស៊ីមិនធម្មតា ប៉ុន្ដែក៏ចង់គាំងជាមួយនិងឃ្លាដែលនាងបានសរសេរស៊ីនិងស្ទាយផុសថា “និងអានសៀវភៅមួយក្បាលនេះជារឿយតែម្ដង”
រឿងនេះហ្វេនៗអ្នកគាំទ្រដណ្ដើមគ្នាចូលទៅ comment និងចុចឡាយភ្លាមៗព្រមទាំងប្រាប់ទាក់ទងនិងឃ្លារបស់ Bow ថាសៀវភៅមួយក្បាលនិងចង់សំដៅលើ Alek មែនទេ?
អត្ថបទដោយ : នីត្តា