អូន Kawin តែងខ្លួនសង្ហាមធ្យមទេតែងំត្រង់កាយវិការនិងតែម្ដងសូម្បីតែម៉ាក់ Sririta និងប៉ា Korn នាំគ្នាបង្អាប់ដែរ !! មានរូបភាព
ប្រហែលជាត្រូវប្រគល់រង្វន់អោយដល់សម្លៀកបំពាក់របស់អូន Kawin កូនប្រុសដំបូងជាទីស្រលាញ់ស្មើរជីវិតរបស់លោកប៉ាអ្នកម៉ាក់យ៉ាង Sririta – Korn
ជាពិសេសបំផុតនោះគឺជាមួយរូបភាពជាក់ស្ដែងក្នុងឈុតជាអ្នកបើកយន្ដហោះ អូន Kawin សុំបង្អួតភាពសង្ហាដុតចិត្តបងៗស្រីៗ ដោយការគ្រងឈុតអ្នកបើកយន្ដហោះដ៏សែនសង្ហា ព្រមទាំងបន្ថែមភាពសង្ហាដោយស្ទាយនៃការថតរូបមិនអោយចាញ់អ្នកជំនាញអ្នកអាជីពនោះទេ
ដោយឈុតខាងលើនេះមិនត្រឹមតែធ្វើអោយបណ្ដារបងៗអ្នកគាំទ្រនាំគ្នាស្រែកហូរលាន់មាត់គ្រប់ៗគ្នាព្រោះតែភាពសង្ហានិងភាពគួអោយស្រលាញ់របស់កំលោះតូចប៉ុណ្ណោះទេ ប៉ុន្ដែខាងអ្នកម៉ាក់ Sririta និងលោកប៉ា Korn នៅមានសរសេរឃ្លាបរិយាយពីអាកប្បកិរិយាដ៏ល្អឥតខ្ចោះកូនប្រុសបានយ៉ាងល្អនិងគួអោយស្រលាញ់ទៀតផង
“អូយ យន្ដហោះពន្យាពេលហើយបាទ”, “ថាយ៉ាងម៉ិចណា យន្ដហោះនិងហោះហើរហើយ”, “ហោះៗៗៗៗៗ”, “ថ្មីទើបតែរៀនហោះហើរ”, “ខ្ញុំប្រញាប់ទៅបើយន្ដហោះហើយបាទ”
នេះទើបតែបាន 1ខួបទេ អូន Kawin សង្ហាបានយ៉ាងនេះទៅហើយ ជឿថាមិនយូរទៀតទេប្រហែលលួចបេះដូងបណ្ដារបងៗស្រីៗនិងអ្នកស្រលាញ់ក្មេងទូរទាំងប្រទេសអស់ជាមិនខាន
អត្ថបទដោយ : នីត្តា