ជាការពិតណាស់ ថ្វីត្បិតតែបច្ចុប្បន្ននេះតារាសម្ដែងថៃស្រី Aum Patchrapa និងគូស្នេហ៍ដែលជាសេដ្ឋី មិនទាន់បង្ហើបពីដំណឹងរៀបការក៏ពិតមែន តែចំណងស្នេហ៍អ្នកទាំងពីរកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែនផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញលោក Pok បង្ហោះរូបភាពបង្ហាញពីសកម្មភាព Aum ទៅលេងផ្ទះរបស់ខ្លួន ហើយបានប្រលែងលេងជាមួយសត្វឆ្កែ និងញាំអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ មើលទៅពិតជាមានក្ដីសុខដ៏ហើយ។
មិនត្រឹមតែប៉ុនណោះ តាមរយៈសកម្មភាពនោះ មហាជននិងហ្វេនៗជាច្រើនក៏កាន់តែរំភើប ព្រោះឃើញទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរនៅតែផ្អែមល្ហែមនិងគ្នាខ្លាំងដដែលបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី