អ្នកណាជឿថា Ann Thongprasom អាយុខ្ទង់ 40 ជាងនោះបើស្ទាយនៃការតុបតែខ្លួនថតរូបប៉ុន្មានសន្លឹកនេះឃើញហើយគិតថា…..! មានរូបភាព

ប្រហែលជាដល់ពេលត្រូវមិត្តភ័ក្ដនាំគ្នាបង្អាប់ខ្លះហើយ សម្រាប់តារាសម្ដែងស្រីអារម្មណ៍ល្អពូកែលេងសើចយ៉ាង Ann Thongprasom ព្រោះមុននេះយើងតែងតែបានឃើញសកម្មភាពរូបភាពញោះធ្វើបាបគេនិងសាម៉ីខ្លួនតែងតែបង្អាប់ចំអន់លេងជាមួយនិងអ្នកល្បីៗជាញឹកញាប់

រហូតមកដល់ពេលថ្មីៗនេះរូបភាពដែលបានយកមកផុសនៅក្នុង IG @annethong ដែលបង្ហាញអោយឃើញពីស្ទាយតែងខ្លួននិងស្ទាយនៃការថតរូបប្រចាំខ្លួន ជាពិសេសបំផុតនោះជាមួយនិងស្ទាយអង្គុយលើសាឡុង ក៏បានជះផលអោយនាងត្រូវមិត្តភ័ក្ដអ្នកល្បីៗចូលលទៅ comment មានទាំងសរសើរមានទាំងបង្អាប់ពេញប្រទេស

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែអ្វីដែលដុតចិត្តខ្លាំងបំផុតនិងគេចមិនរួចនោះគឹប្រយោគន៍របស់តួស្រីឆ្នាស់ Kik Suwatchanee ដែលប្រាប់ថា ស្ទាយថតរូបរបស់ Ann គឺ “ស្ទាយពុះធុរ៉េនម៉ាន់ថង” មានហ្វេនៗអ្នកគាំទ្រចុចឡាយត្រូវចិត្តចំពោះប្រយោគន៍តួស្រីឆ្នាស់យើងជាខ្លាំង

អត្ថបទដោយ : នីត្តា