ផ្អែមល្ហែមដូចប៉ាៗចឹង! បង Shayfa ជាមួយនិងរូបភាពសុំកាន់ដៃម៉ាក់ Chompoo កណ្ដាលបរិយាកាសដ៏ត្រជាក់! មានរូបភាព
សមជាអ្នកប៉ិនខាងលលួងលោមមែនបង Shayfa កូនប្រុសច្បងរបស់ម៉ាក់ Chompoo Araya អាចនិយាយបានថាឥរិយាបថបញ្ចាក់អោយឃើញច្បាស់ៗថាខុសពីអូន Phayu ប៉ុន្ដែគួអោយស្រលាញ់ម្យ៉ាងម្នាក់ មួយដូចម៉ាក់មួយដូចប៉ាហើយមិនប៉ុន្មានខែទៀតទេនិងបានប្អូនស្រីតូចម្នាក់ទៀតជាសមាជិក
ប៉ុន្ដែរឿងនេះមើលឃើញថាបង Shayfa គឺជាបងប្រុសដែលទន់ភ្លន់ផ្អែមល្ហែម អាចមើលឃើញបានតាមរយៈរូបថតជាក់ស្ដែងដែលម៉ាក់ Chompoo ផុសគូរជាមួយនិងកូនប្រុសហើយសរសេរឃ្លាថា “សុំប៉ះតិចមក” ក្រោមបរិយាកាសដ៏សែនត្រជាក់ក្នុងប្រទេសស្វីស ហើយក៏មានបងៗចូលទៅកោតសរសើរជាច្រើនថាបង Shayfa គួអោយស្រលាញ់
អត្ថបទដោយ : នីត្តា