Weir – Bella បែកគ្នាហើយ….បើកឆាកស្នេហាឆ្លងប៉ុស្ដន៍អស់រយៈពេល 9ឆ្នាំធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលពេញវិស័យសិល្បៈ! មានរូបភាព
ក្រោយពីបណ្ដាយអោយអ្នកគាំទ្រតាមដានពីទំនាក់ទំនងស្នេហារបស់តារាប្រុសស្រីយ៉ាង Bella Ranee ជាមួយនិង Weir Suklawat អស់ពេលជាយូរ ក្រោយពេលអស់រយៈពេលជាច្រើនខែដែលបាត់សកម្មភាពឬរូបភាពពិសេសៗរួមគ្នាលើបណ្ដាញសង្គម
រហូតមកដល់ពេលថ្មីៗនេះកម្មវិធី one entertainment ចេញមកប្រកាសផ្សាយតាម one31 បើកបង្ហាញពត៌មានធំដែលធ្វើអោយគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងចុងឆ្នាំនេះថា “អ្នកជាទីស្រលាញ់” រវាង Weir និង Bella រយៈពេល 9ឆ្នាំ ត្រូវបានបញ្ចប់អស់ហើយ
ទាំងអស់នេះ Boy Wan Entertainment បញ្ចាក់ពត៌មានខាងលើនេះអាចស៊ើបដឹងបានតាមរយៈអ្នកជិតស្និត ប៉ុន្ដែទាំងអស់នេះនៅមានទាន់មានការអះអាងពី Weir និង Bella នោះទេ
អស់រយៈពេល 1ខែដែលខ្លួនឯង រួមទាំងក្រុមការងារ ព្យាយាមស៊ើបរកពត៌៌មានពីអ្នកគ្រប់គ្នាពីអ្នកជិតដិត ហើយនៅទីបំផុតក៏បានចម្លើយ ទំនាក់ទំនងរបស់អ្នកទាំងពីរបានទំលាក់ឋានៈចំពោះគ្នាហើយ ដោយរឿងនេះ Weir និង Bella មានការនិយាយពិភាក្សាគ្នាយ៉ាងងាយៗចំពោះរឿងអនាគត មុននិងយល់ព្រមគ្នាថា ម្ខាងៗព្រមនិងចែកផ្លូវនិងទំលាក់ឋានៈ ហើយថយទៅមានជីវិតជារបស់ខ្លួនឯង ដោយមិនមានអ្នកទី 3 ចូលមកទាក់ទងអ្វីទាំងអស់
រូបថតរួមគ្នាចុងក្រោយរបស់អ្នកទាំងពីរនោះគឺរូបដែលខាងស្រីធ្វើដំណើរទៅជូនដំណើរខាងប្រុសនៅឯព្រលានយន្ដហោះ មុននិងខាងប្រុសធ្វើដំណើរចេញទៅថតខ្សែភាគយន្ដហូលីវ៉ូត Thirteen Lives ភារកិច្ចជួយជីវិតជ្រូកព្រៃ ដែលដកស្រង់ចេញពីរឿងពិតក្នុងហេតុការណ៍ក្រុមបាល់ទាត់ជ្រូកព្រៃនិងគ្រូបង្វឹកជាប់នៅក្នុងល្អាងហ្លូង
ទោះបីជាទំនាក់ទំនងរវាងអ្នកទាំងពីរលែងប្រើពាក្យថាមនុស្សជាទីស្រលាញ់បានដូចមុនមែន ប៉ុន្ដែទាំងគូរក៏នៅមានបំណងល្អអោយគ្នាទៅវិញទៅមកដដែល អាចឃើញបានតាមការសង្កេតរូបភាពផ្អែមល្ហែម ដែលមិនមានការលុបចោលទៅណា រួមទាំងរូបដែលផុសកន្លងមកមិនប៉ុន្មានថ្ងៃមុនក៏នៅមានការចូលទៅចុចឡាយផ្ដល់កំលាំងចិត្តអោយគ្នាជារយៈ
អត្ថបទដោយ : នីត្តា