មិនអាចបន្ដ! ចំណងស្នេហាគូតារា Weir និង Bella បែកគ្នាធ្វើឲមានការសង្ស័យមានជនទីបីទេ?

មិនអាចបន្ដ ចំណងស្នេហ៍គូតារាស្រលាញ់គ្នាយូរឆ្នាំគូរបស់តួឯកប្រុសលោក Weir Sukollawat និងតួឯកស្រីនាង Bella Ranee ពេលនេះបានដល់ទីបញ្ចប់សម្រេចចិត្តចែកផ្លូវគ្នាសល់ត្រឹមជាមិត្តភាពហើយ។

ដោយពត៌មាននេះបានធ្វើឲមានការភ្ញាក់ផ្អើលសឹងមិនគួរឲជឿសម្រាប់អ្នកគាំទ្រគូស្នេហ៍តារាទាំងពីរដួងផងដែរ ព្រោះអ្នកទាំងពីរនាក់កាលពីប៉ុន្មានខែមុនក៏មានបង្ហោះរូបស្វីតៗនិងគ្នានៅឡើយ ថែមនៅក្នុងបណ្ដាញសង្គមអ្នកទាំងពីរក៏មិនមានលុបរូបគូចាស់ៗចោល។

After Footer (Active) - damrei Mr1 Zone2

តែយ៉ាងណាក៏ដោយនេះជាពត៌មានពិតតារាប្រុសលោក Weir និង Bella ពិតជាសម្រេចចិត្តបែកគ្នាហើយពិតមែនក្រោយពីមើលចិត្តគ្នាស្រលាញ់គ្នាអស់រយះពេល៩ឆ្នាំ ដោយប្រភពពីមិត្តភក្ដិអ្នកទាំងពីរជាអ្នកប្រាប់ដល់សារពត៌មានក្នុងប្រទេសថៃ។ ដោយមូលហេតុនៃការបែកពេលនេះទាំងពីរបានប្រាប់ថាមិនមានជនទីបីចូលលូកដៃស្នេហាដូចការសង្ស័យនោះឡើយ តែជាអ្នកទាំងពីរដែលមានផ្លូវជីវិតមិនចុះសម្រុងគ្នាហើយគិតថាការបែកគ្នាជាជម្រើសល្អជាង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ