បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃស្រី Prang Kannaran និងលោក Tong ដែលជាគូស្នេហ៍បានមានទំនាក់ទំនងស្នេហានិងគ្នារយៈពេល១០ឆ្នាំ ហើយថ្វីត្បិតតែកន្លងមកស្នេហាអ្នកទាំងពីរមានរឿងរកាំរកុះច្រើនបន្ដិចក៏ពិតមែន តែក្រោយមកក៏ត្រូវគ្នាវិញ មិនដែលខឹងគ្នាបានយូរនោះទេ។
ជាក់ស្ដែងស្រាប់តែពេលថ្មីៗនេះ លោក Tong បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល ជាមួយការ Surprise សុំគូស្នេហ៍រៀបការ ដែលធ្វើឡើងនៅលើអគារខ្ពស់មួយ នៅទីក្រុងញូវយ៉ក ក្រោមអាកាសធាតុដ៏ត្រជាក់ នៅលើទឹកដីសហរដ្ឋអាមេរិក ធ្វើឲ្យគូស្នេហ៍រំភើបចិត្តយ៉ាងខ្លាំងថែមទៀតផង។
ក្នុងនោះផងដែរ តាមរយៈរូបភាព និងសកម្មភាពនោះ មហាជននិងហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត និងបានអបអរសាទរតារាស្រីរូបនេះ ទីបំផុតជិតបានចូលរោងការជាមួយនិងគូស្នេហ៍ហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី