អូហូ! ខួបអាពាហ៍ពិពាហ៍២ឆ្នាំ ប៉ែន ចំរ៉ុង បង្ហោះសាររៀបរាប់ទៅកាន់ភរិយាទំលាយរឿង….!

ជាការពិតណាស់ បើគិតមកទល់និងបច្ចុប្បន្ននេះពិធីកររូបសង្ហា លោក ប៉ែន ចំរ៉ុង និងភរិយារៀបការនិងគ្នាបាន២ឆ្នាំហើយ ហើយក៏ទទួលបានចំណងដៃកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ខ្លាំងផងដែរ។

ជាក់ស្ដែងសម្រាប់ថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំនេះ គ្រប់គ្នាបានឃើញតារាប្រុសរូបនេះ បង្ហោះរូបភាពជាមួយភរិយា និងអមជាមួយសារទំលាយរឿងកាលពីមុនយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«រីករាយ ខួបអាពាហ៍ពិពាហ៍២ឆ្នាំរបស់យើង ពីសង្សារក្លាយភរិយា ពីភរិយាក្លាយជាម្តាយដ៏កក់ក្តៅរបស់កូន ហត់នឿយក្តៅរងាក៏អូនស៊ូទ្រាំដើម្បីគ្រួសារយើង អរគុណសំរាប់អារម្មណ៍គ្រប់គ្រាន់មួយនេះ ប្រពន្ធសម្លាញ់ ហ៊ុន ម៉ាណេ»

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបាននាំគ្នាចូលរួមបញ្ចេញមតិជូនពរតារាប្រុសរូបនេះ និងភរិយាក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំនេះគ្រប់ៗគ្នាផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី