មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ នៅពេលទទួលដំណឹងថាតារាសម្ដែងស្រីជើងចាស់ Pancake និងគូស្នេហ៍បានជ្រើសរើសវេលាសម្រាប់មង្គលការរបស់ខ្លួនបានហើយ ក្រោយទាក់ទងគ្នាអស់រយៈពេលជាង១០ឆ្នាំមក។
បើតាមការបង្ហើបពីម្ដាយរបស់តារាស្រីរូបនេះបានបញ្ជាក់ក្នុងបទសម្ភាសន៍ថា៖
«ពេលនេះកូនស្រីរបស់គាត់ Pancake និង អនាគតកូនប្រសា បានទៅមើលវេលាហើយៗ ដើម្បីកំណត់ថ្ងៃចូលរោងការផងដែរ លោកស្រីពិតជាសប្បាយចិត្តណាស់ ចំពោះកូនទាំងពីរដែលស៊ូទ្រាំពិសោធចិត្តគ្នាអស់ជាង ១០ ឆ្នាំមកនេះ ដោយមិនមានពាក្យត្អូញ ជាពិសេស អនាគតកូនប្រសារបស់លោកស្រី គឺលោក Saksoonthorn តែម្តង គេពិតជាបុរសល្អណាស់ នៅពេលដែលគ្រួសារលោកស្រីកើតកូវីដ-១៩ គេតែងតែផ្តល់ជាកម្លាំងចិត្ត ការបារម្ភ ជានិច្ច»
ជាការពិតណាស់ ថ្វីត្បិតតែលោកស្រីមិនទាន់ប្រាប់ពីថ្ងៃមង្គលការ តែលោកស្រីបានបញ្ជាក់ថា Pancake បានវាស់រ៉ូបមង្គលការត្រៀមរួចរាល់ហើយ ដូច្នេះមិនយូរទៀតនោះទេ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី