ធ្វើអោយគ្រប់គ្នាអស់សំណើតជាខ្លាំងម្ដងទៀត សម្រាប់គូរស្វាមីភរិយាអារម្មណ៍ល្អយ៉ាង Ouan Rangsit និង Mango
នៅពេលថ្មីៗនេះក្នុង IG story @auan_rangsit របស់ខាងប្រុស បានផុសវីដេអូដែលត្រូវបានថតទុកខណៈពេលដែលទាំងគ្រួសារកំពុងប្រឈមមុខជាមួយសត្វជីងចក់ ដោយនៅសុខៗក៏ធ្លាក់ចុះមកខ្លួនឯងពីលើដំបូលផ្ទះ
ប៉ុន្ដែអ្វីដែលអស់សំណើតបំផុតនោះគឺ ទឹកមុខរបស់ Mango ដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថា សាម៉ីខ្លួនខ្លាចអូន ជីងចក់បំផុត ដល់ថ្នាក់បីកូនប្រុសតូចអូន Roha លោតឡើងទៅលើសាឡុងយ៉ាងលឿនដោយមិនបានត្រៀមខ្លួន
ខណៈពេលជាមួយគ្នានេះ Ouan Rangsit ដែលជាមេគ្រួសារក៏នៅរងចាំមើលអូនជីងចក់ មិនទៅណាឆ្ងាយ ព្រមទាំងលាន់មាត់និយាយអោយភរិយាមានជំនឿចិត្តទៀតថា “វារត់ វារត់គេចពីខ្ញុំនិងឯង” មុននិងនាំយកវីដេអូមកចែករំលែកអោយហ្វេនៗបានសើចរឹងពោះជាមួយគ្នាចំពោះភាពគួអោយស្រលាញ់របស់ម៉ាក់ៗ ក្នុងស្ថានភាពដែលមិនធ្លាប់មានឱកាសបានឃើញញឹកញាប់
អត្ថបទដោយ : នីត្តា