Bella សម្ដែងក្ដីរីករាយជាមួយ Prang ដែលបានសង្សាសុំរៀបការ…អ្នកបណ្ដាញសង្គមនាំគ្នាចូល comment ដេញដោលរឿងស្នេហារបស់ខ្លួនភ្លាមៗ! មានរូបភាព
ជាពត៌មានមួយដែលត្រូវបានចាប់អារម្មណ៍ជាខ្លាំង សម្រាប់រឿងរ៉ាវស្នេហាទំនាក់ទំនងរបស់គូរស្នេហ៍តារាប្រុស Weir Sukonwat ជាមួយនិងតារាស្រី Bella Ranee ដែលមានដំណឹងថាទាំងពីរនាក់បានចែកផ្លូវគ្នាហើយក្រោយពីស្រលាញ់គ្នាអស់រយៈពេល 9 ឆ្នាំ ប៉ុន្ដែទាន់មានការអះអាងពីរអ្នកទាំងពីរចំពោះរឿងនេះនោះទេ អ្នកគាំទ្រនិងអ្នកបណ្ដាញសង្គមវិនិច្ឆ័យទៅតាមការយល់ឃើញផ្សេងៗ រួមទាំងចូលទៅផ្ដល់កំលាំងចិត្តជាច្រើនទៀត
ហើយជាក់ស្ដែងនៅពេលស្រីស្អាត Bella Ranee ចូលទៅសម្ដែងការត្រេកអរជាមួយមិត្តភ័ក្ដស្រីស្អាត Prang Kannaran ក្រោយពីត្រូវសង្សាកំលោះ tong to phi លុតជង្គង់សុំរៀបការយ៉ាងផ្អែមល្ហែម ហើយអ្នកបណ្ដាញសង្គមបានចូលទៅ comment ពី Bella
ដោយ Bella ចូលទៅ comment ខាងក្រោមរូប IG របស់ Prang ថា “Awww Congrats na ម៉ែចាន់វ៉ាត”
អ្នកបណ្ដាញសង្គមនាំគ្នាចូលសួរកញ្ញា Bella ថា “Bella ចាចង់អោយអូនចុះសំរុងដូចគេចឹងដែរចា នៅថ្ងៃនៃសេចក្តីប្រកាសខ្ញុំសូមជូនពរឱ្យអ្នកមានដំណឹងល្អ ស្រលាញ់អ្នកទាំងពីរអស់ពីចិត្ត, គូរ Bella ក៏ត្រូវតែតាមគេទៅដែរណាចា កុំបែកគ្នាអី, ចង់ឃើញបង Bella និងបង Weir បែបនេះខ្លះ……….
អត្ថបទដោយ : នីត្តា