មិនទាន់ចាស់ទេណានៅតែស្អាតបានជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងស្រីជើងចាស់ក្នុងសិល្បៈថៃតួឯកស្រីនិងជាអ្នកដឹកនាំរឿងល្បីឈ្មោះនាង Anne Thongprasom ប្លែកទៀតហើយជាមួយសម្រស់សក់កាត់ថ្មីមួយម៉ូតនេះអ្នកគាំទ្រសសើរក្មេងជាងមុនគ្រប់គ្នា។
មិនត្រឹមតែត្រូវបានអ្នកគាំទ្រថាស្ទាយថ្មីធ្វើឲក្មេងស្រស់ស្អាតជាងមុននោះទេ តែតួឯកស្រីនាង Anne Thongprasom ក៏ត្រូវបានខ្លះថាកាត់សក់ម៉ូតនេះទៅមុខមាត់ស្រដៀងនឹងតួឯកស្រីស្រករក្រោយនាង Kimberley Anne Woltemas ទៀតផង។ ថែម Kimberly បានឃើញហើយក៏ប្រញាប់មកចូលមក Comment ក្រោមរូបថាឃើញហើយភ្ញាក់ឲព្រឺតជាមួយសម្រស់ថ្មីរបស់តារារៀមសម្លាញ់ចិត្តម្នាក់នេះផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ