ជុំវិញពាក្យចចាមអារាមថា តារាប្រុសស្រី Mark និង Kim នឹងរៀបការនៅឆ្នាំក្រោយ ពេលនេះចែ Kim បង្ហើបប្រាប់ពីការពិតហើយ!

មួយរយៈកន្លងទៅនេះ ជុំវិញរឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមរបស់គូស្នេហ៍តារាប្រុសស្រី Mark Prin និង Kimmy Kimberley ដែលបានចាប់ដៃគ្នាសាងស្នេហ៍អស់រយៈពេលប្រមាណ ៨ឆ្នាំមកហើយ មានមហាជនជាច្រើនបានចោទសួរទាក់ទងនឹងពាក្យចចាមអារាមថាអ្នកទាំងពីរនឹងមានគំរោងរៀបការនៅក្នុងឆ្នាំក្រោយនេះទៅដល់អ្នកទាំងពីរ។

ព្រោះតែពាក្យចចាមអារាមហាក់ធ្វើអោយមហាជនជាច្រើនកាន់តែមានការភ្ញាក់ផ្អើលខ្លាំងឡើងៗ តារាស្រី Kimberley ក៏បានចូលខ្លួននៅក្នុងកម្មវិធី Smooth E 29th Anniversary Presents “Top Fans 2021 Baby Face Club Thailand” ដើម្បីស្រាយនូវរាល់ចម្ងល់ក៏ដូចជាបង្ហាញនូវការពិតពាក់ពន្ធនឹងពាក្យចចាមអារាមថាអ្នកទាំងពីរមានគម្រោងរៀបអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំក្រោយនេះថា នាងនិងគូស្នេហ៍នៅមិនទាន់មានគម្រោងរៀបការនៅក្នុងឆ្នាំក្រោយនេះទេ ព្រោះនាងត្រូវមានការព្រមព្រៀងគ្នាជាមួយដៃគូនាងសិនដែរ ហើយអាចមានរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត មិនមែនឆាប់ៗនេះដូចពាក្យចចាមអារាមនោះទេ តារាស្រី Kim ក៏បានបន្តរទៀតថាការរៀបការលុះត្រាតែអ្នកទាំងពីរបានគិត និងសម្រេចច្បាស់លាស់សិនដែរមុននឹងរៀបចំពិធីនេះឡើង៕

After Footer (Active) - damrei Mr1 Zone2