លោក Pok ស្វាមីរបស់តារាស្រីនាង Margie ត្រូវវះកាត់សម្រាកព្យាបាលនៅមន្ទីពេទ្យ ភរិយានិងកូនៗជាកម្លាំងចិត្ត!!
តារាចម្រៀងរ៉េបលោក Pok Passakorn ស្វាមីរបស់តួឯកស្រីនាង Margie Rasri កាលពីពេលថ្មីៗនេះបានបង្ហោះរូបភាពសម្រាកលើគ្រែក្នុងមន្ទីពេទ្យមួយកន្លែង ហើយក៏មានមនុស្សជាទីស្រលាញ់ទាំង៣នាក់របស់លោកនៅក្បែរផ្ដល់កម្លាំងចិត្តផងដែរ។
ដោយលោក Pok មិនបានប្រាប់ថារូបលោកមានជំងឺអ្វីនៅឡើយនោះទេ តែរូបលោកបានប្រាប់ពីស្ថានភាពជំងឺរបស់ខ្លួនថាត្រូវនៅសម្រាកព្យាបាលនិងត្រូវធ្វើការវះកាត់។ តែយ៉ាងណាក៏ដោយរូបលោកនៅតែមានស្នាមញញឹមនិងមានកម្លាំងចិត្តថែរក្សាខ្លួនព្រោះមានភរិយានិងកូនៗមកមើលថែដូចជាថ្នាំពិសេសបន្ថែមទៀតផងដែរ។ ក្រោយពីឃើញរូបភាពនេះមានអ្នកគាំទ្រជាច្រើនបានមក Comment ជូនពរលោក Pok ឲឆាប់ជាពីជំងឺវិញ និងសសើរពីក្រុមគ្រួសាររបស់លោកដែលមានការស្រលាញ់គ្នាយ៉ាងកក់ក្ដៅ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ