ប្រិយមិត្តជាច្រើនប្រាកដស្គាល់ច្បាស់ហើយថា លោក ឧកញ៉ា ឃ្លោក ដែលជាអតីតតារាកំប្លែងដែលតែងតែធ្វើឲ្យមហាជនជាច្រើនសើចសប្បាយកាលពីមុន តែឥលូវពេលនេះលោកបានឃ្លាតពីសិល្បៈ សង្ងំសាងគ្រួសារយ៉ាងមានសុភមង្គលផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះមហាជនជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញលោក ឧកញ៉ា បានបង្ហោះរូបភាពជាមួយកូនស្រីរបស់ខ្លួន ដែលនៅតូចច្រម៉ក់ សឹងតែគ្រប់គ្នាស្មានថាជាចៅស្រីទៀតផង ព្រោះមើលទៅលោកឧកញ៉ាមានវ័យចំណាស់ដែរហើយ តែបែរជានៅមានកូនស្រីតូចម្នាក់ថែមទៀត។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាសរសើរលោក ឧកញ៉ា ឃ្លោក ពិតជាពូកែថែសុខភាព ឲ្យនៅមានកម្លាំងមាំមួន មិនប្រែប្រួលទៅតាមអាយុនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី