អ្នកគាំទ្រនាំគ្នាឆ្ងល់ថាហេតុអីបានជាតារាប្រុស Son Yuke បាត់ពីវិស័យសិល្បៈយូរម៉្លេស ពេលនេះសមីខ្លួនចេញមុខបកស្រាយហើយ!
តារាប្រុស Son Yuke គឺជាតារាប្រុសដែលរូបសម្រស់សង្ហានិងមានទេពកោសល្យខ្ពស់នៅក្នុងវិស័យសិល្បៈភាពយន្តថៃ ហើយលោកក៏មានអ្នកគាំទ្រជាច្រើនផងដែរមិនថាហ្វេននៅក្នុងស្រុករឺក្រៅស្រុកនោះទេ។
លោក Son Yuke បានដើរតួសម្តែងនៅក្នុងរឿងភាគជាច្រើន និងទទួលបានការគាំទ្រយ៉ាងខ្លាំងព្រោះតែភាពប៉ិនប្រសប់ក្នុងការសម្តែងរបស់ខ្លួន ប៉ុន្តែមួយរយៈក្រោយនេះវត្តមានរបស់លោកនៅក្នុងវិស័យសិល្បៈថៃហាក់មានភាពស្ងប់ស្ងាត់ខ្លាំង ដល់ថ្នាក់ហ្វេនមួយចំនួនមានការងឿឆ្ងល់ពីមូលហេតុដែលធ្វើអោយលោកមិនសូវមានវត្តមាននៅក្នុងវិស័យសិល្បៈថៃ។
ដែលហេតុផលនិងដើម្បីស្រាយនូវចម្ងល់របស់មហាជនក៏ដូចជាអ្នកគាំទ្ររបស់តារាប្រុស Son Yuke រូបនេះ លោកបានចេញមុខមកបកស្រាយនូវមូលហេតុដែលលោកមិនសូវបង្ហាញមុខនៅក្នុងវិស័យសិល្បៈ លោកបានបង្ហើបប្រាប់ថា លោកកំពុងមមាញឹកនៅក្នុងមុខជំនួញរបស់ខ្លួន ប៉ុន្តែមិនមែនដល់ថ្នាក់បោះបង់ចោលនូវអាជីពជាអ្នកសិល្បៈនោះទេ គឺលោកគ្រាន់តែចង់ប្រើប្រាស់ពេលវេលានិងផ្តោតចិត្តសំខាន់ទៅលើការងារមួយដែលលោកអាចធ្វើបានដោយរីករាយ ហើយក៏ចំនាយពេលវេលានេះដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនអោយខ្លាំងជាងនេះថែមមួយកំរិតទៀតតែប៉ុណ្ណោះ៕