ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្មីៗនេះរឿងរ៉ាវបែកបាក់ស្នេហារវាងតារាសម្ដែងថៃស្រី Bella និងលោក Weir កំពុងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ឲ្យអ្នកទាំងពីរបញ្ជាក់ឲ្យបានច្បាស់ថែមទៀតផង។
ជាក់ស្ដែងស្រាប់តែពេលនេះ តារាស្រី Bella ក៏បានចេញមុខបកស្រាយ ដោយរៀបរាប់នៅមុខអ្នកកាសែតយ៉ាងដូច្នេះថា៖
«អ្នកទាំងពីរបានស្គាល់គ្នាយូរមកហើយ ហើយក៏បានសិក្សាយល់ចិត្តគ្នាច្រើនផងដែរ ប៉ុន្តែនៅពេលដែល វាមកដល់ចំណុចមួយ ដែលមានទស្សនៈខុសគ្នា អ្នកទាំងពីរ ក៏បានយល់ស្រប និងចាត់ទុកគ្នា ជាបងប្អូនដ៏ល្អ និងជូនពរគ្នាទៅវិញទៅមក ព្រមទាំងបានបញ្ជាក់ថា ការបញ្ចប់ទំនាក់ទំនងស្នេហាមួយនេះ មិនមែនដោយសារ រឿងលុយកាក់ ហើយក៏មិនមែនមានអ្នកទីបីអីនោះដែរ»
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនគ្មានពាក្យក្រៅពីសោកស្ដាយ មិននឹកស្មានថាចំណងស្នេហ៍រវាងអ្នកទាំងពីរត្រូវបានបញ្ចប់ទៅយ៉ាងដូច្នេះនោះទេ៕ សូមទស្សនារូបភាពដូចខាងក្រោមនេះ៖
អត្ថបទដោយ៖ស៊ីវលី