ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Aum Pachayapa ដែលតែងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ ពិតជាមួយនិងជីវិតរស់នៅបែបហាយសូរបស់នាងប្រចាំថ្ងៃនេះផងដែរ។
ដោយឡែកថ្មីៗនេះមហាជនជាច្រើនបាននាំគ្នាចាប់អារម្មណ៍ទៅលើអ្នកបើកឡានឲ្យតារាស្រីរូបនេះ មិនត្រឹមតែមានរូបរាងស្រស់សង្ហានោះទេ ហើយថែមទាំងទទួលបានប្រាក់ខែដល់ទៅជាង១ពាន់ដុល្លារពីតារាស្រីរូបនេះ ហើយថែមទាំងមានប្រាក់លើទឹកចិត្តថែមទៀតផង។
គួរបញ្ជាក់ផងដែរថាអ្នកបើកឡានដ៏ជំនិតរបស់តារាស្រី Aum Pachayapa មានឈ្មោះថា Warn បានធ្វើជាតៃកុងផ្ទាល់របស់នាងអស់រយៈពេលជាង១២ទៅហើយ ហើយក៏ទទួលបានការយកចិត្តទុកដាក់ពីតារាស្រីរូបនេះយ៉ាងច្រើនផងដែរ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី