ចុម! ចែកផ្លូវគ្នាមិនបានប៉ុន្មាន អ្នកគាំទ្រសង្ស័យ Weir កំពុងមានទំនាក់ទំនងជាមួយតារាស្រីរូបនេះ!(មានរូបភាព)
ជាការពិតណាស់ ក្រោយពេលដំណឹងបែកបាក់ស្នេហារវាងតារាសម្ដែងថៃល្បីឈ្មោះលោក Weir និង Bella Ranee ទម្លាយចេញមក មហាជននិងហ្វេនៗជាច្រើនពិតជាសោកស្ដាយ សូម្បីអ្នកសិល្បៈជាច្រើនក៏នឹកស្មានមិនដល់ផងដែរ។
យ៉ាងណាមិញថ្វីត្បិតតែ តារាស្រី Bella បានចេញមុខបកស្រាយថាការបែកបាក់នេះ មិនមែនដោយជនទី៣ក៏ពិតមែន តែថ្មីៗនេះអ្នកគាំទ្រជាច្រើនបាននាំគ្នាសង្ស័យ តារាប្រុស Weir កំពុងតែមានទំនាក់ទំនងស្និតស្នាលជាមួយតារាស្រី Ploy Pattrakorn ក្រោយពេលឃើញលោក បង្ហោះរូបភាព និងបញ្ជាក់ឈ្មោះអ្នកថតដោយតារាស្រីរូបនេះផងដែរ។
គួរបញ្ជាក់ផងដែរថា លោក Weir និងតារាស្រី Ploy Pattrakorn ធ្លាក់សម្ដែងរឿងជាមួយនិងគ្នាកាលពីពេលកន្លងទៅ ហើយទើបតែថ្មីៗនេះ ហាក់បីដូចជាមានសកម្មភាពស្និតស្នាល ជាហេតុធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនសង្ស័យដូច្នេះ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី