តារាស្រី១០រូបចង្កេះតូចបំផុតក្នុងវិស័យសិល្បៈ ដែលត្រូវបានអ្នកគាំទ្រសួរឥតឈប់ឈរថា ញ៉ាំអីបានចង្កេះតូចយ៉ាងនេះ? តោះទៅមើលទាំងអស់គ្នា ថាមានតារាស្រីរូបណាខ្លះ ។
លំដាប់ទី ១០
ចាប់ផ្តើមជាមួយតួឯកស្រីដែលមានចង្កេះតូចសើង Kwan Usamanee ដែលមានចង្កេះទំហំ ២៤ អ៊ីញ នាងបានបង្ហើបថាការរក្សារាងឱ្យបានល្អ មិនមែនត្រឹមតែជាតារានោះទេ ប៉ុន្តែនារីៗគួរថែរក្សារាងខ្លួនឯងឱ្យបានសមនឹងទម្ងន់ ព្រោះវាមិនត្រឹមតែធ្វើឲ្យយើងសុខភាពល្អទេ ថែមទាំងស្អាតទៀតផង ។
លំដាប់ទី ៩
បន្តជាមួយតួឯកស្រី Pat Napapha ដែលមានចង្កេះទំហំ ២៣ អ៊ីញ ដែលនាងពេញចិត្តខ្លាំងមិនគិតថាស្គមពេកទេ ព្រោះសមាមាត្រនឹងរូបរាងរបស់នាង ។ Pat បានបង្ហើបថា បើនាងមិនមែនជាតារាប្រហែលនាងមិនបានថែរក្សារាងឱ្យបានល្អបែបនេះទេ ហើយចង្កេះនាងតូចនោះគឺបានមកពីការហាត់ប្រាណជាប្រចាំ។
លំដាប់ទី ៨
តារាស្រីដ៏ស្រស់ស្អាត Yaya Urassaya ក្រៅពីមានកម្ពស់ ១៧៤ សង់ទីម៉ែត្រ ថែមទាំងមានរាងស្លីមស្អាតទៀតជាមួយនឹងចង្កេះទំហំ ២៣ អ៊ីញ នាងបានប្រាប់ថានាងមើលថែខ្លួនឯងណាស់ ទាំងការហាត់ប្រាណទៀងទាត់ នឹងយកចិត្តទុកដាក់លើការហូបចុកទៀត ។
លំដាប់ទី ៧
Apple the Star ស្រីស្អាតប្រចាំកម្មវិធី The Star 7 ចង្កេះរបស់នាងត្រូវបានចាត់ថាជានារីដែលមានចង្កេះតូចខ្លាំងជាមួយទំហំ ២២.៥ អ៊ីញ រហូតមានអ្នកសួរថា រាល់ថ្ងៃញ៉ាំអ្វីឬអត់?
លំដាប់ទី ៦
តួឯកស្រីលំដាប់វាល់លាន Mai Davika ដែលគ្រប់គ្នាទទួលស្គាល់ថា នាងមានចង្កេះតូចស្ដើងស្លៀកអ្វីក៏មើលទៅល្អឥតខ្ចោះ ជាមួយនឹងចង្កេះទំហំ ២២.៥ អ៊ីញ ដែលអាថ៌កំបាំងរបស់នាងគឺហាត់ Hunt Hoops ឬយើងហៅថាបង្វិលកងជុំវិញចង្កេះជាប្រចាំ។
លំដាប់ទី ៥
តួឯកស្រីមុខស្រទន់ Mew Nittha ដែលពេលនេះបានក្លាយជាអ្នកម្តាយទៅហើយ ដែលទោះជាឆ្លងទន្លេរួចមកហើយមែន ពិតណាស់កាលនាងស្គមមានចង្កេះទំហំ ២២ អ៊ីញ ដូច្នេះហើយ យើងសង្កេតឃើញយ៉ាងច្បាស់ថា ទោះបីជានាងមានផ្ទៃពោះក៏ដោយ នាងនៅតែមើលទៅស្អាតដូចកាលនៅចង្កេះតូចដែរ ។
លំដាប់ទី ៤
Pattie Ungsumalynn តារាស្រីមុខក្មេងរហូត ត្បិតជានារីតូចល្អិតប៉ុន្តែឃើញបែបនេះ នាងបានងាកមកហាត់ប្រាណដើម្បីសុខភាព ដោយមានទំហំចង្កេះ ២២ អ៊ីញ អាចនិយាយបានថានាងជាស្រីតូចច្រឡឹង ហើយអាថ៌កំបាំងចង្កេះតូចរបស់នាងគឺការបង្វិលកងជុំវិញចង្កេះនោះឯង ។
លំដាប់ទី ៣
Bebe Thanchanok អាយដលសំណព្វចិត្តអ្នកចូលចិត្តហាត់ប្រាណ ដែលកាលពីមុននាងមានមាឌតូចស្រាប់ទៅហើយ តែពេលងាកមកហាត់ប្រាណជាក់លាក់ នាងមិនត្រឹមមានសាច់ដុំតឹងណែនទេ ចង្កេះក៏មានទំហំត្រឹមតែ ២១ អ៊ីញដែរ ។
លំដាប់ទី ២
Toey Jarinporn តារាថៃសំណព្វចិត្តយុវជនសម័យថ្មី ដែលឃើញខ្លួនតូចបែបនេះប៉ុន្តែនាងមានទំហំចង្កេះ ២០ អ៊ីញ ចង្កេះស្ដើងនិងរាងតូចណាស់ ។
លំដាប់ទី ១
មិនជឿក៏ត្រូវតែជឿថា អ្នកម្តាយកូនភ្លោះដូចជា Margie Rasri គឺជានារីដែលមានចង្កេះស្ដើង រាងតូចច្រឡឹង ចង្កេះត្រឹមតែ ១៩ អ៊ីញប៉ុណ្ណោះ ៕
ប្រភព៖ Siam