គ្រប់គ្នាសង្ស័យហើយ ក្រោយធ្លាយរឿងជាប់ឈ្មោះជនទី៣ ជ្រៀតជ្រែកស្នេហា Bella និង Weir ពាក់ព័ន្ធនឹងតារាស្រីម្នាក់នេះ
ការពិតណាស់ ថ្មីៗនេះអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់បីនៅសុខស្រាប់តែលេចព័ត៌មានថាគូស្នេហ៍តារាប្រុស Weir Sukollawat និង តារាសម្ដែងស្រី Bella Ranee បានផ្ដាច់សម្ពន្ធភាពគ្នាជាង ៩ឆ្នាំ ស្ងាត់ៗប្រមាណជា ៩ ខែ
ដោយពុំឱ្យនរណាម្នាក់បានដឹងឡើយ តែបែរជាទើបតែផ្ទុះឡើង ខណៈដែលមានការទម្លាយចេញពីព័ត៌មានស្ថានីយទូរទស្សន៍ប៉ុស្តិ៍ One 31 នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ។
តារាប្រុសស្រីទាំងពីររូបនេះ បានព្យាយាម និងដោះស្រាយបញ្ហាគ្នាហើយ ប៉ុន្តែមិនអាចសម្របសម្រួលគ្នា ទៅវិញទៅមក ដូច្នេះហើយ អ្នកទាំងពីរ ចង់រក្សាអារម្មណ៍ល្អ
និងប្រែ ឋានៈរបស់ខ្លួន មកនៅត្រឹមជា បងប្អូននឹងគ្នា បែបនេះវិញ ហើយព្រមទាំងបានបញ្ជាក់ទៀតថា រឿងរ៉ាវរបស់ពួកគេ មិនពាក់ព័ន្ធនឹងអ្នកទីបីនោះទេ។
តែយ៉ាងណារឿងនេះ ត្រូវបាននិយាយថា តារាស្រី Prapye Ramida គឺជាជនទីបី ដែលជានារីអាថ៌កំបាំង ដែលលោក Weir Sukolwat ទៅជួលឡានជាមួយគ្នា ទៅតាមខេត្ត ដែលធ្វើឱ្យមានការយល់ច្រឡំរហូត ដល់មានដំណឹងបែកបាក់គ្នា ជាមួយនឹងតារាស្រី Bella។
ចំពោះការនិយាយបែបនេះ គឺត្រូវបានអ្នកខ្លះលើកឡើងថា តារាស្រី Prapye មិនមានអ្វីនឹង Weir ទេ គឺនាងកំពុងមានទំនាក់ទំនងស្នេហានឹងបុរសវ័យក្មេង និងជាយុវជនក្រៅវិស័យសិល្បៈម្នាក់ ជាពិសេសពួកគេទាំងពីរ ថែមទាំងមានរូបបង្ហោះជាមួយគ្នា
ឡើងស្អិតរមួត នៅលើបណ្ដាញសង្គម កាលពីពាក់កណ្ដាលខែវិច្ឆិកា កន្លងទៅនេះ ដែលអាចបញ្ជាក់បានថា ស្នេហារវាង អ្នកទាំងពីរ នៅតែមានភាពល្អូកល្អើន ផងដែរ៕
Prapye និង គូស្នេហ៍៖