លង់ហើយ! គង់ វង្សយ៉ាទី បង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ ពិតជាស្រស់ស្អាតទាក់ទាញណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងស្រីជើងចាស់កញ្ញា គង់ វង្សយ៉ាទី ដែលនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបើនិយាយពីរូបសម្រស់ហាក់បីដូចជាមិនប្រែប្រួលទាល់តែសោះ ពោលគឺនៅតែស្រស់ស្អាតខ្លាំងដដែល។

ជាក់ស្ដែងថ្មីៗនេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនិងឈុតសម្លៀកបំពាក់ពណ៌ស អមជាមួយការផាត់មុខបែបស្ដើងៗ រំលេចសម្រស់ដ៏ស្រស់ស្អាត និងក្មេងជាងវ័យយ៉ាងខ្លាំង នរណាឃើញក៏លង់ស្រលាញ់នឹងរូបសម្រស់នាងគ្រប់គ្នាដែរ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ មហាជនជាច្រើនក៏កាន់តែសរសើរតារាស្រីរូបនេះ ពិតជាពូកែថែរក្សាសម្រស់​ ទោះបីជាអាយុកាន់តែច្រើន តែសម្រស់នៅតែក្មេងជាងវ័យ ស្រស់ស្អាតខ្លាំងតែម្ដង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី