Kem សិស្សប្អូន Weir និយាយប៉ុន្មានម៉ាត់ទៅកាន់ការបែកគ្នា Weir និង Bella ធ្វើឲ្យគ្រប់គ្នាស្ងាត់ម៉ាត់!

ជាការពិតណាស់ ក្រោយពេលតារាសម្ដែងថៃស្រី Bella Ranee និង តារាប្រុស Weir Sokullawat ប្រកាសបញ្ចប់ទំនាក់ទំនងស្នេហានិងគ្នាមក មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសម្ដែងការសោកស្ដាយ ក៏ដូចជាផ្ទុះការជជែកវែកញែករកហេតុផលជាច្រើនថែមទៀតផង។

យ៉ាងណាមិញ ដោយសារតែរឿងនេះបានក្លាយជាប្រធានបទដ៏ក្ដៅគគុះសម្រាប់អ្នកលេងបណ្ដាញសង្គមជាច្រើន ស្រាប់តែថ្មីៗនេះតារាប្រុសរូបសង្ហា Kem Hassawee ដែលជាសិស្សប្អូនរបស់តារាប្រុស Weir បានចេញមុខបញ្ចេញមតិខណៈពេលដែល លោកបានលេងក្នុងកម្មវិធី Tik Tok ជាមួយនឹងតារាប្រុស King Konbai ដោយតារាប្រុស King បានសួរទៅកាន់ Kem ថា Weir និង Bella ចែកផ្លូវគ្នាពិតមែនអត់?

After Footer (Active) - damrei Mr1 Zone2

ជាមួយនឹងសំណួរចាក់ដោតនេះ តារាប្រុស Kem ក៏បានឆ្លើយថា គួរតែឈប់ចេះដឹងរឿងគេហើយ យកពេលខ្វាយខ្វល់រឿងខ្លួនឯងប្រសើរជាង។

ក្រោយលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននំាគ្នាបញ្ចេញមតិអស់សំណើច ក៏ដូចជាពេញចិត្ត ហើយនេះក៏អាចជាសារមួយទៅកាន់អ្នកគាំទ្រដែលចង់ដឹង និងនៅតែជជែករឿងហេតុដែល Bella និង Weir បែកបាក់គ្នា៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

@kingkonbaiเลิกจริงๆ #เบลล่าเวียร์♬ เสียงต้นฉบับ – ณภัทร คิงก่อนบ่าย ชุ่มจิตตรี

អត្ថបទដោយ៖ស៊ីវលី