តួឯកស្រីកូរ៉េ ิPark Shin-hye ប្រកាសដំណឹងពពោះកូនដំបូង ព្រមបង្ហាញមុខស្វាមីនិងវេលាថ្ងៃមង្គលការ!!

តារាសម្ដែងស្រីល្បីឈ្មោះក្នុងរឿងភាគកូរ៉េយូរឆ្នាំនាង Park Shin-hye ពេលនេះបានប្រកាសដំណឹងលាភាពនៅលីវហើយ ដោយរូបនាងបានប្រាប់ពីរឿងដែលនាងកំពុងពពោះកូនដំបូងក្នុងផ្ទៃ និងប្រាប់វេលាថ្ងៃមង្គលការរបស់នាងជាមួយគូស្នេហ៍ឲអ្នកគាំទ្របានដឹងផងដែរ។

ដោយតួឯកស្រីនាង Park Shin-hye បានឲដឹងផងដែរថាកូនកំលោះរបស់នាងគឺគូស្នេហ៍ដែលស្រលាញ់គ្នាយូរឆ្នាំលោក Choi Tae-joon ទាំងគូបានស្រលាញ់គ្នាមើលចិត្តគ្នាអស់រយះពេល៤ឆ្នាំហើយក្រោយពីធ្លាប់រួមកាងារសម្ដែងជាមួយគ្នា។ ទាំងគូមានគម្រោងរៀបការក្នុងថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ឆ្នាំថ្មីខាងមុខនេះហើយ ហើយពេលនេះតារាស្រីនាង Park Shin-hye ក៏កំពុងក្លាយជាអ្នកម្ដាយមើលថែទាំខ្លួនឯងនិងកូនក្នុងផ្ទៃព្រមទាំងត្រៀមខ្លួនធ្វើជាកូនក្រមុំផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ