មិនច្រណែនមិនបាន! ខួបអាពាហ៍ពិពាហ៍១០ឆ្នាំ មុល្លីកា និងស្វាមីបង្ហាញភាពផ្អែមល្ហែមខ្លាំង!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែពេលនេះអតីតតារាសម្ដែងស្រីអ្នកនាង នី មុល្លីកា បានឃ្លាតឆ្ងាយពីសិល្បៈ ហើយសង្ងំទៅសាងគ្រួសារជាមួយនិងស្វាមីក៏ពិតមែន តែមហាជននិងហ្វេនៗជាច្រើននៅតែចាប់អារម្មណ៍អ្នកនាង តាមរយៈការបង្ហាញខ្លួនក្នុងបណ្ដាញសង្គមជារឿយៗ។

ជាក់ស្ដែងដូចជាថ្មីៗនេះ នៅក្នុងថ្ងៃអបអរខួបអាពាហ៍ពិពាហ៍រយៈពេល១០ឆ្នាំ គ្រប់គ្នាបានឃើញ អ្នកនាងបង្ហោះរូបភាពយ៉ាងស្និតស្នាលជាមួយនិងស្វាមី បញ្ជាក់ចំណងស្នេហ៍ដ៏រឹងមាំ ធ្វើឲ្យគ្រប់គ្នាឃើញហើយ លួចច្រណែនជាច្រើនថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ មហាជនជាច្រើនក៏បាននាំគ្នាចូលរួមបញ្ចេញមតិជូនពរទៅកាន់អតីតារាស្រីរូបនេះ ឲ្យកាន់តែស្រលាញ់គ្នាជាមួយស្វាមីរហូតដល់ចាស់សក់ស្កូររាងៗខ្លួនទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី