Mai Davika ត្រូវបានអ្នកបណ្ដាញសង្គមសម្លឹងឃើញថាស្គមជ្រុល រូបភាពក្បាលពោះរាបស្មើស្ទើរតែចង់…..! មានរូបភាព
តែងតែត្រូវបានគេសួរសំនួរជាញឹកញាប់សម្រាប់តារាសម្ដែងស្រីរូបតូចស្ដើងយ៉ាង Mai Davika ថាដែលស្គាល់រសជាតិសាច់ជ្រូកអាំងខ្លះអត់ដោយសារតែរូបរាងស្គមតូចស្ដើង រហូតធ្វើអោយគ្រប់គ្នាច្រណែនចំពោះរូបរាងនាងជាខ្លាំង
ជាក់ស្ដែង ក៏ដូចជាមានការរិះគន់តិចៗកើតឡើង ក្រោយពីនាងបានគ្រងឈុតបង្ហាញក្បាលពោះដ៏រាបស្មើ តែបែរជាត្រូវគេសម្លឹងឃើញថាជាមនុស្សងប់ងល់និងភាបស្គមជ្រុលពេក ហើយខាង Mai ក៏បានចេញមកនិយាយរៀបរាប់ចំពោះប្រធានបទខាងលើអោយស្ដាប់ថា “ឈុតនិងជាឈុតដែលតាំងចិត្តថាចង់ស្លៀកខ្លាំងណាស់ ចង់ស្អាតអោយគ្រប់គ្នាបានឃើញ គ្រប់គ្នាសរសើរថាក្បាលពោះរាបស្មើបានស្អាតខ្លាំងណាស់ ក៏សូមអគុណដល់គ្រប់គ្នាណាចា តាមពិតទៅយើងក៏មានលួចខ្លះដែរ តែងតែលួចប្រើកម្មវិធីអីតិចតូចជារឿងធម្មតា”
“សួរថាធ្លាប់ស្គាល់រសជាតិសាចជ្រូកបីជាន់អាំងដែរទេ ក៏ស្គាល់ចា ប៉ុន្ដែប្រហែលមកពីមិនបានញុំច្រើន (ញញឹម) យើងក៏មានហាត់ប្រាណជំនួយខ្លះ រីករាយដែលមានអ្នកយកយើងទៅធ្វើជាអាយដលចំពោះរូបរាង សូមប្រាប់ថាគ្រប់គ្នាមិនចាំបាច់ត្រូវតែដូច Mai នោះទេ ជាខ្លួនឯងនិងវាស្រស់ស្អាតណាស់ទៅហើយ មិនថាស្លៀកអ្វីក៏មានស្នេហ៍”
“ចំណែកឯរឿងដ្រាម៉ារិះគន់ថាយើងស្គមទៅៗ នេះយើងក៏ឃើញហើយក៏យល់ចិត្តដែលពួកសម្លឹកឃើញថាយើងស្គមពេក ទើបចង់ប្រាប់ថាកុំយក Mai ជាតួយ៉ាង គ្រប់យ៉ាងគឺស្អាតទាំងអស់ មិនចាំបាច់ទាល់តែដូច Mai នោះទេ”
អត្ថបទដោយ : នីត្តា